កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំង ចំនួន ១លាន១សែនដូស ពីរដ្ឋាភិបាលអាមេរិក តាមរយៈយន្តការ COVAX នៅដំណាច់ខែឧសភានេះ។
តាមរយៈលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាកាលពីម្សិលមិញនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាដៃគូរឹងមាំជាប់លាប់មួយរបស់កម្ពុជា នៅក្នុងអំឡុងពេលនៃការរាតត្បាតជាសាកលនៃមេរោគកូវីដ ១៩ ដោយបានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លារ ជាជំនួយផ្តល់ឲ្យដោយផ្ទាល់ ទាក់ទងនឹងជំងឺកូវីដ ១៩ ជំនួយបច្ចេកទេសសំខាន់ៗ។
បន្ថែមលើកម្មវិធីសហការជាដៃគូជាយូរមកក្នុងផ្នែកសុខាភិបាល សហរដ្ឋអាមរិកក៏បានផ្តល់ថវិកាចំនួនជាង ៤ ពាន់លានដុល្លារ ដែលជាចំនួនផ្តល់ឲ្យលើសប្រទេសណាទាំងអស់ ដល់យន្តការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក ដែលតាមរយៈកម្មវិធីនេះ ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ១ លាន ១ សែនដូស នៅត្រឹមដំណាច់ខែឧសភានេះ ហើយនឹងមានមកថែមទៀត ។
[embed-health-tool-bmi]