អ្នកឆ្លងកូវីដ ១៩ នៅប៉ោយប៉ែតកើនខ្ពស់គួរឲ្យបារម្ភ ១ថ្ងៃ វិជ្ជមានជាង១០០នាក់
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាស និងបង្ហាញអត្តសញ្ញាណ អ្នកឆ្លងកូវីដ១៩ ចំនួន១៤៦នាក់ នៅថ្ងៃទី១៩ ឧសភា ២០២១។ អ្នកវិជ្ជមានកូវីដ ១៩ ទាំងនោះជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រស់នៅក្រុងប៉ោយប៉ែត មានទាំងជនជាតិខ្មែរ និងបរទេស។

