ផ្នែកខ្លះនៃខណ្ឌសែនសុខ សហគមន៍ AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងភូមិឫស្សី ឫស្សីទី២ ឫស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម បានផ្ទុះការឆ្លងជំងឺកូវីដ ១៩ ជាថ្មី។
ខណៈមានខណ្ឌមួយចំនួនខាងលើបានផ្ទុះជំងឺកូវីដ-១៩ នេះ ជាថ្មីឡើងវិញនេះ ឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌក្នុងតំបន់បិទខ្ទប់ (តំបន់លឿងទុំ) និងមានផ្សារ ត្រូវអនុវត្តវិធានការការពារ ឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត។
ថ្លែងក្នុងកិច្ចប្រជុំ Video conference ស្ដីពីការត្រួតពិនិត្យការងារក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ លើកិច្ចការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅព្រឹកមិញនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ចុះពិនិត្យស្ថានភាពនៅតាមផ្សារក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ។ ចំពោះផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ។
[embed-health-tool-bmi]