backup og meta

បាត់ដំបងមានករណីស្លាប់ដោយសារកូវីដលើកដំបូង ជាស្ត្រី និងបានចម្លងក្រុមគ្រួសារ ៥នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 27, 2021

    បាត់ដំបងមានករណីស្លាប់ដោយសារកូវីដលើកដំបូង ជាស្ត្រី និងបានចម្លងក្រុមគ្រួសារ ៥នាក់
    នៅថ្ងៃទី២៦ ឧសភា ២០២១ នៅ​​ខេត្ត​បាត់ដំបង មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺកូវីដ ១ករណី ជា​ស្ត្រី​វ័យ ៧០ឆ្នាំ រស់នៅ​ភូមិ​សំរោងស្នោរ ឃុំ​សំរោង​ក្នុង​ស្រុក​ឯកភ្នំ។
    បើ​តាម​ការ​ប្រកាស​នៅ​លើ​ផេក​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ស្ត្រី​ដែល​​បាន​បាត់​បង់​ជីវិត​ដោយសារ​ជំងឺកូវីដ ១៩ ខាងលើ​ឈ្មោះ ស៊ិន សាវឿនបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពីថ្ងៃទី២៣ ឧសភា ហើយ​នេះ​ជា​ករណីទី១ នៃ​ការ​ស្លាប់​របស់​អ្នក​ជំងឺកូវីដ១៩ នៅ​ខេត្តបាត់ដំបង។
    បើតាម​ឱសថ​បណ្ឌិត វឿង ប៊ុនរេត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង មាន​អ្នក​ពាក់ព័ន្ធ​នឹង​ស្ត្រី​ស្លាប់​ដោយសារ​កូវីដ ១៩ ខាងលើចំនួន៤២នាក់ ដែល​ក្នុង​នោះ​សមាជិក​គ្រួសារ​ប៉ះពាល់ ផ្ទាល់​ចំនួន១៣នាក់ និង​បាន​ធ្វើ​សំណាក​រក​ឃើញ​វិជ្ជមានកូវីដ១៩ ចំនួន៥នាក់។
    កូវីដ ១៩

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម