ខេត្តចំនួន៤ ក្នុងនោះមានខេត្តព្រះសីហនុ កំពង់ស្ពឺ កណ្ដាល និងបន្ទាយមានជ័យ រកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ច្រើនជាង ១០០នាក់ ក្នុងរយៈពេល ២៤ម៉ោង នេះបើតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩។
ខេត្តចំនួន៤ ក្នុងនោះមានខេត្តព្រះសីហនុ កំពង់ស្ពឺ កណ្ដាល និងបន្ទាយមានជ័យ រកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ច្រើនជាង ១០០នាក់ ក្នុងរយៈពេល ២៤ម៉ោង នេះបើតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩។

ដោយឡែកនៅរាជធានីភ្នំពេញវិញ អនុគណៈកម្មការខាងលើអះអាងថា ចំនួនអ្នកឆ្លងថ្មីនៅថ្ងៃទី ០២ មិថុនា ២០២១ មានការថយចុះ តែមិនបានបញ្ជាក់ចំនួនប៉ុន្មាននោះទេ ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញខានចេញផ្សាយតួលេខ និងអត្តសញ្ញាណអ្នកឆ្លងកូវីដ ១៩ ថ្មី ជាច្រើនថ្ងៃមកហើយ។
នៅថ្ងៃទី២ មិថុនា ២០២១ តួលេខឆ្លងកូវីដ ១៩ ថ្មី នៅទូទាំងប្រទេស មានចំនួន ៧២៩នាក់ (ព្រឹត្តិការណ៍សហគមន៍ ៧០០ករណី និងនាំចូលពីក្រៅប្រទេស ២៩ករណី) និងមានករណីជាសះស្បើយពីកូវីដ ១៩ ចំនួន ៧២១នាក់ ស្លាប់ ៦នាក់។

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
03/06/2021
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ