brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ប៉ាស្ទ័ររកឃើញវីរុសកូវីដបំប្លែងថ្មីគួរឲ្យបារម្ភ លើពលករខ្មែរ ៣នាក់មកពីថៃ

វិទ្យាស្ថានប៉ាស្ទ័របាន​រកឃើញវីរុសបំប្លែងថ្មី ប្រភេទ B.1.617 លើ​អ្នកជំងឺ​ជា​ពលករ​ខ្មែរ ចំនួន ៣នាក់ ដែល​ទើប​ត្រលប់​មកពី​ប្រទេសថៃ នៅថ្ងៃទី៤ មិថុនា ២០២១នេះ។

ប៉ាស្ទ័ររកឃើញវីរុសកូវីដបំប្លែងថ្មីគួរឲ្យបារម្ភ លើពលករខ្មែរ ៣នាក់មកពីថៃ

អ្នក​ជំងឺ​ដែល​ជា​ពលករ​ខ្មែរទាំង ៣នាក់នោះ មាន​ស្ត្រី២នាក់ និង​​បុរស​ម្នាក់ ដោយ​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ឧត្តរមានជ័យ ម្នាក់កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកភ្នំ ខេត្ត​បាត់ដំបង និង​ម្នាក់​ទៀត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មោងឫស្សី ខេត្ត​បាត់ដំបង។

នៅ​ក្នុង​សេចក្តីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាលចេញ​នៅ​យប់នេះ បាន​បញ្ជាប់​ថា វីរុស​បំប្លែង​ថ្មី​ប្រភេទ B.1.617 ដែល​ពិភពលោក​មាន​ការព្រួយ​បារម្ភ​ខ្លាំងនេះ ត្រូវ​បាន​គេរក​ឃើញ​នៅ​បណ្តា​ប្រទេស​ចំនួន៧ ហើយ នៅក្នុង​តំបន់​អាស៊ាន​យើងនេះ ក្នុងនោះ​មាន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និងកម្ពុជា។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 04/06/2021