វិទ្យាស្ថានប៉ាស្ទ័របានរកឃើញវីរុសបំប្លែងថ្មី ប្រភេទ B.1.617 លើអ្នកជំងឺជាពលករខ្មែរ ចំនួន ៣នាក់ ដែលទើបត្រលប់មកពីប្រទេសថៃ នៅថ្ងៃទី៤ មិថុនា ២០២១នេះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
វិទ្យាស្ថានប៉ាស្ទ័របានរកឃើញវីរុសបំប្លែងថ្មី ប្រភេទ B.1.617 លើអ្នកជំងឺជាពលករខ្មែរ ចំនួន ៣នាក់ ដែលទើបត្រលប់មកពីប្រទេសថៃ នៅថ្ងៃទី៤ មិថុនា ២០២១នេះ។
អ្នកជំងឺដែលជាពលករខ្មែរទាំង ៣នាក់នោះ មានស្ត្រី២នាក់ និងបុរសម្នាក់ ដោយម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង និងម្នាក់ទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យមោងឫស្សី ខេត្តបាត់ដំបង។
នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅយប់នេះ បានបញ្ជាប់ថា វីរុសបំប្លែងថ្មីប្រភេទ B.1.617 ដែលពិភពលោកមានការព្រួយបារម្ភខ្លាំងនេះ ត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន៧ ហើយ នៅក្នុងតំបន់អាស៊ានយើងនេះ ក្នុងនោះមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និងកម្ពុជា។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕