យើងសង្កេតមើលទៅ ជំងឺកូវីដ-១៩ បង្ហាញរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយ ដែលគ្នាយើងឧស្សាហ៍កើតក្នុងខែត្រជាក់។ ចុះជំងឺកូវីដ-១៩ អាចកាន់តែងាយឆ្លងក្នុងខែត្រជាក់ឬអត់?
យើងសង្កេតមើលទៅ ជំងឺកូវីដ-១៩ បង្ហាញរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយ ដែលគ្នាយើងឧស្សាហ៍កើតក្នុងខែត្រជាក់។ ចុះជំងឺកូវីដ-១៩ អាចកាន់តែងាយឆ្លងក្នុងខែត្រជាក់ឬអត់?

យោងទៅតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិកមួយក្រុម ដែលបានធ្វើឡើងកាលពីខែ វិច្ឆិកា ឆ្នាំ២០២០ បានអះអាងឲ្យដឹងថា ស្ថេរភាពនៃវីរុសកូវីដ-១៩ អាចផ្លាស់ប្ដូរបានទៅតាមសីតុណ្ហភាព និងកម្រិតសំណើម។ សីតុណ្ហភាពទាប និងកម្រិតសំណើមខ្ពស់ ជួយរក្សាស្ថេរភាពរបស់វីរុសបានយូរ ជាហេតុបណ្ដាលឲ្យងាយមានការឆ្លងច្រើន។ ប៉ុន្តែនេះមិនមែនជាព័ត៌មានថ្មីទេ ក្រុមអ្នកស្រាវជ្រាវក៏បានឲ្យដឹងដែរថា វីរុសផ្សេងទៀតដូចជា ផ្ដាសាយធំ(Influenza) និងវីរុសផ្លូវដង្ហើមមួយចំនួនទៀត ក៏ងាយឆ្លងលឿនក្នុងអាកាសធាតុត្រជាក់ដូចនឹងជំងឺកូវីដ-១៩ដែរ។
ទន្ទឹមនឹងនេះ ការសិក្សាមួយទៀតទៅលើប្រធានដូចគ្នារបស់សកលវិទ្យាល័យ Texas នៃរដ្ធ Austin សហរដ្ឋអាមេរិកបានបង្ហាញឲ្យដឹងថា ខណៈពេលដែលអាកាសធាតុត្រជាក់អាចជាកត្តាមួយបណ្ដាលឲ្យវីរុសងាយឆ្លង តែវាមិនចោទជាបញ្ហាគួរឲ្យបារម្ភដូចសកម្មភាពរបស់មនុស្សដូចជាការមិនពាក់ម៉ាស់ការពារនោះទេ។ ក្នុងកា
រសិក្សានេះ បានលើកឡើងថា អាកាសធាតុក្ដៅ ឬត្រជាក់តែឯង មិនអាចផ្ដល់ផលប៉ះពាល់ជាបញ្ហាធ្ងន់ធ្ងរដល់ការរីករាលដាលនៃវីរុសទេ។
ទោះយ៉ាងណាក្ដី អង្គការសុខភាពពិភពលោ (WHO) ក៏បានឲ្យដឹងពីមុនមកដែរថា ជំងឺកូវីដ-១៩ ជាជំងឺផ្លូវដង្ហើមដ៏កាចសាហាវ ទោះបីជាអាកាសធាតុត្រជាក់ខ្លាំង ឬក្ដៅខ្លាំងក៏មិនអាចសម្លាប់វីរុសនេះ បញ្ឈប់ការរីករាលដាលបានដែរ ប្រសិនបើយើងមិនគោរពតាមការណែនាំរបស់អង្គការសុខភាពពិភពលោក។ ហេតុនេះហើយ ទោះចាក់វ៉ាក់សាំងហើយក្ដី មិនទាន់ចាក់ក្ដី ពេលទៅទីជិតទីឆ្ងាយ ត្រូវតែពាក់ម៉ាស់ជានិច្ច មានអាល់កុលលាងដៃជាប់ខ្លួន និងរក្សាគម្លាត ចៀសវាងកន្លែងមនុស្សច្រើនកកកុញ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.huffingtonpost.ca/entry/cold-weather-spread-covid-explainer_ca_5ff78146c5b612d958ea6d29
https://www.sciencedaily.com/releases/2020/11/201102155409.htm
https://www.biorxiv.org/content/10.1101/2020.10.16.341883v2.full.pdf
កំណែប្រែបច្ចុប្បន្ន
11/06/2021
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ