backup og meta

អ្នកជំងឺកូវីដម្នាក់ទៅជប់លៀងនៅបារក្នុងសង្កាត់ទួលទំពូង១ ដោយមិនបានពាក់ម៉ាស

អ្នកជំងឺកូវីដម្នាក់ទៅជប់លៀងនៅបារក្នុងសង្កាត់ទួលទំពូង១ ដោយមិនបានពាក់ម៉ាស

អ្នក​ជំងឺកូវីដ ១៩ ម្នាក់ បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង នៅ​ហាងបារ La Petangue ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទូលទំពូង១ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ដោយ​មិន​បាន​ពាក់ម៉ាស។

តាម​ការ​ប្រកាស​របស់​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ ១៩ អ្នក​ជំងឺ​រូប​នោះ​បាន​ប៉ះពាល់​ជាមួយ​អ្នក​ចូលរួម​កម្មវិធី​ជប់​លៀង​នៅ​ទីតាំង​ខាងលើ ដោយ​មិន​បាន​ពាក់​ម៉ាស​ដូចគ្នា​ប្រមាណ ២០នាក់ នៅ​ចន្លោះ​ម៉ោង ២១៖០០ ដល់ម៉ោង ១៖៣០ ថ្ងៃទី១២ មិថុនា ឈាន​ចូល​ព្រឹក​ថ្ងៃទី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

ដើម្បី​សុវត្ថិភាព អនុ​គណៈកម្មការ​ស្រាវជ្រាវ​​ជំងឺ​កូវីដ ១៩ ស្នើ​ឲ្យ​អ្នក​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​ទាំង​អស់ ដាក់​ខ្លួន​ដាច់​ដោយ​ឡែក និង​យក​ចិត្ត​ទុកដាក់ តាម​ដាន​សុខភាព​របស់​ខ្លួន​រយៈពេល ១៤ ថ្ងៃ ចាប់​ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទី​កន្លែង​នេះ។ ប្រសិន​បើ​មាន​រោគ​សញ្ញា​ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺ​បំពង់ក ដក​ដង្ហើម​ខ្លីៗ ឬ​សង្ស័យ សូម​ប្រញាប់​ទៅ​ធ្វើ​តេស្ដ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/06/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម