ពេលកូវីដ១៩ ផ្ទុះឡើងដំបូងៗក្រុមអ្នកវិទ្យាស្រ្តបានដឹងពីរបៀបដែលវីរុស SARS-CoV-2 បង្កជំងឺកូវីដ១៩ ចូលទៅក្នុងកោសិកា និងបង្កជាការឆ្លងជំងឺ។ សម្រាប់វ៉ាក់សាំង និងវិធីព្យាបាលដោយអង់ទីករនៅពេលបច្ចុប្បន្ននេះ គឺធ្វើឡើងដើម្បីរំខានដល់ផ្លូវដែលវីរុសចូលទៅក្នុងកោសិកាតាមរយៈធ្មួល(Receptor) គេហៅថាACE2។
ពេលនេះក្រុមអ្នកស្រាវជ្រាវផ្នែកវិជ្ជសាស្រ្តរបស់សាកលវិទ្យាល័យ Washington បានរកឃើញថាការបំប្លែងខ្លួនបានធ្វើឲ្យវីរុសSARS-CoV-2 មានលទ្ធភាពចូលទៅក្នុងកោសិកាតាមផ្លូវផ្សេងមួយទៀត ដែលមិនចាំបាច់មានធ្មួល ACE2 នោះទេ។ លទ្ធភាពដែលវីរុសអាចចូលតាមផ្លូវផ្សេងទៅក្នុងកោសិកានេះ អាចជាលទ្ធភាពមួយទៀតបើកផ្លូវឲ្យមានការវាយប្រហារលើអង់ទីករ ឬវ៉ាក់សាំងបង្ការកូវីដ១៩។ យ៉ាងណា ការសិក្សានេះ មិនទាន់បានរកឃើញការវាយប្រហារបែបនេះនៅឡើយទេ។ ប៉ុន្តែ ក៏បានបង្ហាញដែរថាវីរុសអាចប្រែប្រួលក្នុងវិធីមិននឹកស្មានដល់ និងរកផ្លូវផ្សេងដើម្បីឆ្លងមកមនុស្ស។ ការសិក្សានេះ បានចុះផ្សាយជាសាធារណៈកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វាជារឿងគួរឲ្យខ្លាចមួយពេលគិតដល់មនុស្សលើពិភពលោកត្រូវប្រយុទ្ធនឹងវីរុសដែលមានយន្តការច្រើនក្នុងការចម្លងទៅកាន់កោសិកាមនុស្សបែបនេះ។
[embed-health-tool-bmi]