ថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជារកឃើញការនាំចូលនូវជំងឺកូវីដ ១៩ វីរុសបំប្លែងថ្មីប្រភេទ Delta ច្រើនករណី លើពលករចំណាកស្រុកត្រលប់ពីប្រទេសថៃ ។
ក្នុងសចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការពង្រឹងការអនុវត្តន៍វិធានការការពារ ការចម្លងវីរុសកូវីដ ១៩ (រួមទាំងពពួកបំប្លែងថ្មី) បានបញ្ជាក់ថា ការដកពិសោធន៍ការចម្លងនៃវីរុសបំប្លែងថ្មី Delta នៅប្រទេសមួយចំនួន មានសភាពសាហាវខ្លាំងជាងវីរុសកូវីដ ១៩ បំប្លែងមុនៗប្រហែលដល់ទៅ ១៥ដង។
ក្រៅពីការចម្លងមានសភាពសាហាវខ្លាំង គេនៅមិនទាន់ដឹងថា វីរុសបំប្លែងថ្មីប្រភេទ Delta នេះមានអត្តចរិតបែបណា និងនៅកន្លែងណាដែរ ហើយរហូតដល់បច្ចុប្បន្នក៏មិនអាចដឹងដែរថា បុគ្គលដែលបានឆ្លងវីរុសនេះបានប៉ះពាល់អីខ្លះ? ស្របពេលដែលបុគ្គលកើតជំងឺកូវីដ ១៩ ក៏ប្រហែលជាមិនដឹងថាខ្លួនឆ្លងវីរុសប្រភេទថ្មីនេះផង។
ការពារខ្លួនពីវីរុសកូវីដ ១៩ ទាំងវីរុសពីមុន និងបំប្លែងថ្មីប្រភេទ Delta ក្រសួងសុខាភិបាលទទូចឲ្យពលរដ្ឋបន្តការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនតាមបែបគន្លងថ្មី។
ខាងក្រោមនេះជាសេចក្តីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាល ស្តីពីការពង្រឹងការអនុវត្តន៍វិធានការការពារ ការចម្លងវីរុសកូវីដ ១៩ (រួមទាំងពពួកបំប្លែងថ្មី)។
[embed-health-tool-bmi]