backup og meta

ផ្ទុះការឆ្លងកូវីដ ១៩ នៅផ្សារបឹងកេងកង រកឃើញអ្នកឆ្លងជិត ២០០នាក់ហើយ

ផ្ទុះការឆ្លងកូវីដ ១៩ នៅផ្សារបឹងកេងកង រកឃើញអ្នកឆ្លងជិត ២០០នាក់ហើយ

នៅ​រសៀលថ្ងៃទី​២៨ មិថុនា ២០២១នេះ អាជ្ញាធរខណ្ឌ​​បឹង​កេង​កង​​បា​ន​​សម្រេច​​បិទ​​ខ្ទប់​​ផ្សារ​​បឹងកេងកង​​ជា​​បន្ទាន់ ក្រោយ​​រក​​ឃើញ​​អ្នក​​ឆ្លង​​កូវីដ ១៩ ជិត ២០០នាក់ ដែល​​ភាគ​ច្រើន​​ជា​​អាជីវករ​​ផ្សារ​​នេះ​​តែ​​ម្តង។ អាជ្ញាធរ​ខណ្ឌ​បឹងកេង​ក៏​ណែនាំ​អាជីវករ និង​អ្នក​ដែល​បាន​ចេញ​ចូល​ផ្សារ​បឹងកេងកង​​ពីថ្ងៃទី ២១-២៦ មិថុនា ទៅ​ផ្តល់​សំណាក​រក​វីរុសកូវីដ ១៩ នៅ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង។​

បើតាម​​​​សេចក្តី​សម្រេច​​របស់​​រដ្ឋបាល​រាជធានី​​ភ្នំពេញ​ បាន​បញ្ជាក់ថា សម្រេច​បិទ​ខ្ទប់​​​ផ្សា​រ​បឹង​កេងកង មាន​ទីតាំង​​​ស្ថិត​​​ក្នុង​​​សង្កាត់​​​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​​កេងកង រាជធានី​ភ្នំពេញ ដែល​​មាន​​ករណី​​វិជ្ជមាន​​កើត​ឡើង​​ថ្មី​ក្នុង​​ចំណោម​​បុគ្គលិក​-​កម្មករ និង​អាជីវករ ដើម្បី​​ប្រយុទ្ធ​ ​និង​​ទប់ស្កាត់​​ការ​​ឆ្លង​រាលដាល​​នៃ​​ជំងឺ​​កូ​វី​ដ​-១៩ ​រយៈពេល ១៤ថ្ងៃ គិត​ចាប់​ពី​​ម៉ោង​​សូន្យ នា​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ រហូត​​ដល់​​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​​២០២១ ។ ​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/06/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម