backup og meta

បើកមិនទាន់បានប៉ុន្មានផង រកឃើញអាជីវករនៅផ្សារអូឡាំពិកជាច្រើននាក់ឆ្លងកូវីដ ១៩

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 02, 2021

    បើកមិនទាន់បានប៉ុន្មានផង រកឃើញអាជីវករនៅផ្សារអូឡាំពិកជាច្រើននាក់ឆ្លងកូវីដ ១៩

    រូបភាព៖ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក

    ក្នុង​ចំណោម​អាជីវករ​ និង​សន្តិសុខ ផ្សារ​អូឡាំពិក ៤៥នាក់ ដែល​បាន​យក​សំណាក​កាល​ពី​យប់ថ្ងៃទី១ មិថុនា ២០២១ រក​ឃើញ​វិជ្ជមាន ១៨នាក់ ហើយ​បន្ត​យក​សំណាក​នៅ​ព្រឹក​នេះ​ទៀត។

    គណៈ​កម្មការ​គ្រប់​គ្រង​ផ្សារ​អូឡាំពិក​នៅ​ព្រឹក​នេះ​ក៏​បាន​ប្រកាស​នៅ​ផេក​របស់​ខ្លួន​ឲ្យ​បងប្អូន​អាជីវករផ្សារ​អូឡាំពិក​ទាំងអស់ អញ្ជើញ​ទៅ​យក​សំណាក​នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ ផ្លូវ​១៩៩​ សង្កាត់​ទួលស្វាយព្រៃ​២​ ខណ្ឌ​បឹង​កេង​កង​ ឱ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​បញ្ជាក់​ថា​បងប្អូន​អវិជ្ជមាន។

    ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​មិន​ទាន់​ការ​សម្រេច​ថា ត្រូវ​​ផ្អាក​ដំណើរ​ការ​ផ្សារ​អូឡាំពិក​នៅ​ឡើយ ដោយ​គណៈ​​កម្មការ​​គ្រប់​គ្រង​​ផ្សារ​​អូឡាំពិក​អះអាង​ថា រង់ចាំ​ការ​សម្រេច​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ។​

    គួរបញ្ជាក់​ថា កាល​ពី​ប៉ុន្មានថ្ងៃ​កន្លង​ទៅ​ ក៏​មាន​ការ​ផ្ទុះ​ការ​ឆ្លងរាល​ជំងឺ​កូវីដ ១៩ ក្នុង​ចំណោម​​អាជីវករ​ជាច្រើន​រយនាក់នៅ​​ផ្សារ​បឹងកង​ដែរ ដោយរដ្ឋបាល​រាជធានី​​ភ្នំពេញ​ សម្រេច​បិទ​ខ្ទប់​​​ផ្សា​រ​បឹង​កេងកង ​រយៈពេល ១៤ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ រហូត​​ដល់​​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​​២០២១។

    កូវីដ ១៩

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម