backup og meta

ប្រសិទ្ធភាព និងគុណសម្បត្តិ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩

ប្រសិទ្ធភាព និងគុណសម្បត្តិ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩

ក្នុង​គោល​បំណង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ ១៩ បាន​ពេល​ ម្សិលមិញនេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ប្រកាស​លក់​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ ១៩ (Covid-19 Rapid Antigen Test) ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​តម្លៃ ៣,៧ដុល្លារ/ឧបករណ៍ ដើម្បី​យក​ប្រើ​ប្រាស់​តេស្ត​លើ​បុគ្គលិក​របស់​ខ្លួន។ តើ​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ ១៩ មាន​លក្ខណៈ​ពិសេស និង​ប្រសិទ្ធភាព​កម្រិត​ណា?

តាម​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ ១៩ អាច​រក​ឃើញ​អង់ទីហ្សែននៃ​វីរុស​បាន​លឿន​ជាង​ការ​ធ្វើ​តេស្ដ​ PCR ងាយ​ស្រួល​យក​តាម​ខ្លួន អាច​ប្រើ​នៅ​នឹង​កន្លែង​ដែល​មាន​ករណី​សង្ស័យ​កូវីដ-១៩ ងាយ​ស្រួល​ប្រើ មិន​ចាំ​បាច់​មាន​ឧបករណ៍​ជំនួយ​ច្រើន ឬ​ជំហាន​រៀប​ចំ​ស្មុគ​ស្មាញ​ហើយ​ចេញ​លទ្ធផល​លឿន មិន​ចាំ​យូរ ត្រឹមតែ ១៥នាទី​ប៉ុណ្ណោះ។

ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​នា​ព្រឹក​នេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ ១៩ ដែល​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល មាន ៤​ប្រភេទ និង​មាន​ប្រសិទ្ធភាព​ល្អ។ “ប្រសិទ្ធភាព​ល្អ អ៊ីចឹង​ហើយ​បាន​ជា​ក្រសួង​សុខាភិបាល​មាន​ការ​ទទួល​ស្គាល់ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់ ហើយ​បច្ចុប្បន្ន​នេះ​ក្រសួង​កំពុង​ប្រើ​ប្រាស់​នូវ​ឧបករណ៍​តេស្ត​ទាំង​នោះ សម្រាប់​ការ​រុក​រក ស្រាវ​ជ្រាវ”។

ចំពោះ​ការ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ ១៩ នេះ លោក​ជំទាវ​ក៏​ស្នើ​សុំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ទិញ​ឧបករណ៍​តេស្ត​ដែល​មាន​ការ​បិទ​បញ្ជិកា​ត្រឹមត្រូវ ក្នុង​ករណី​យើង​ប្រើ​មិន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស អាច​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ធ្វើ​តេស្តេ​តែ​ម្តង។

“ឧទារហណ៍​ថា ខ្ញុំ​អត់​មាន​ទេ តែ​ដល់​ពេល​ធ្វើ​មិន​ត្រូវ ឬ​ក៏​តេស្ត​ហ្នឹង​មិន​មាន​គុណ​ភាព​ បែរ​ជា​បង្ហាញ​ថា​មាន​ទៅ​វិញ ឬ​ក៏​មាន​ផ្ទុក​វីរុសកូវីដ ១៩ តែ​ដល់​ពេល​ធ្វើ​តេស្ត​ទៅ​គុណភាព​មិន​ល្អ ហើយ​របៀប​របប​នៃ​ការ​ធ្វើ​របស់​យើង​មិន​ត្រឹម​ត្រូវ អ៊ីចឹង​លទ្ធផល​បែរ​ជា​បង្ហាញ​ទៅ​អវិជ្ជមាន​ទៅ​វិញ”។

លោក​ជំទាវ​ថា ក្រសួង​នឹង​មាន​ការ​បណ្តុះ​បណ្តាល រួម​ទាំង​ការ​ផលិត​វីដេអូ​អប់រំ ដើម្បី​ផ្សព្វផ្សាយពី​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ ១៩ ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។

​ទោះ​បី​ជា​ការ​ធ្វើ​តេស្ត​នេះ លឿន​រហ័ស​និង​ងាយស្រួល​ប្រើ​ក៏​ដោយ តែ​ក៏​មាន គុណវិបត្តិ ដែរ ពោល​គឺលទ្ធផល​អវិជ្ជមាន​មិន​ពិត​ដែល​អាច​នាំ​ឱ្យ​មាន​ការ​រីក​រាលដាល​នៃ​វីរុស​ដោយ​មិន​បាន​ដឹង​ខ្លួន។ ហេតុនេះ​ហើយ​ទើប​បច្ចុប្បន្ន លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​រហ័ស ត្រូវ​បាន​បង្រ្គប់​ដោយ​ការ​ធ្វើ​តេស្ត PCR បន្ថែម​ម្តង​ទៀត ជា​ពិសេស​សម្រាប់​លទ្ធផល​អវិជ្ជមាន ដើម្បី​ចៀសវាង​លទ្ធផល​អវិជ្ជមាន​មិន​ពិត ​(False Negative)។ ប៉ុន្តែ ប្រសិន​បើ​លទ្ធផល​ចេញ​វិជ្ជមាន​មិន​ពិត (False Positive) មាន​ន័យ​ថា យើង​តេស្ដ​វិជ្ជមាន តែ​មិន​មាន​ឃើញ​ចេញ​រោគ​សញ្ញា ភាគ​រយ​ខ្ពស់​ណាស់​ថា យើង​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩​នេះ ហើយ​ករណី​វិជ្ជមាន​មិន​ពិត​ក៏​កម្រ​កើត​មាន​ដែរ។

covid-19 test

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.cochrane.org/CD013705/INFECTN_how-accurate-are-rapid-tests-diagnosing-covid-19

កំណែ​ប្រែបច្ចុប្បន្ន

02/07/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម