នៅរសៀលថ្ងៃទី២ កក្កដា ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិករយៈពេល ១៤ថ្ងៃ ពីថ្ងៃទី០៣-១៦ កក្កដា ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
ក្នុងប្រការ២ នៃសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចែងថា សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ការប្រកាសបិទផ្សារអូឡាំពិកនេះ ធ្វើឡើងបន្ទាប់រកឃើញអាជីវករ និងសន្តិសុខ តេស្តរកឃើញវិជ្ជមានកូវីដ ១៩ ជាបន្តបន្ទាប់ ដោយគ្រាន់តែអាជីវករ និងសន្តិសុខ ៤៥នាក់ ដែលបានយកសំណាកកាលពីយប់ថ្ងៃទី១ មិថុនា ២០២១ រកឃើញវិជ្ជមាន ១៨នាក់ុំ
[embed-health-tool-bmi]