backup og meta

ដ្បិតមានគុណសម្បត្តិច្រើន តែតេស្តរហ័សរកអង់ទីហ្សែនកូវីដមានចំណុចខ្សោយមួយ

ដ្បិតមានគុណសម្បត្តិច្រើន តែតេស្តរហ័សរកអង់ទីហ្សែនកូវីដមានចំណុចខ្សោយមួយ

ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីហ្សែនកូវីដ-១៩ ដែល​កំពុង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​លើ​ពិភព​លោក រួម​ទាំង​ឧបករណ៍​តេស្ត​រហ័ស​រកអង់ទីហ្សែន កូវីដ-១៩ ដែល​ប្រើប្រាស់​នៅ​កម្ពុជា​ផង សុទ្ធ​តែ​មាន​ចំណុច​ខ្សោយមួយ។

នៅ​ក្នុង​គោលការណ៍​ណែនាំ​ប្រតិបត្តិ ស្តីពី​ការ​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្សែនកូវីដ-១៩ របស់​ក្រសួង​សុខាភិបាល​បាន​ពន្យល់​ថា ចំណុ​ចខ្សោយ​របស់​ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីហ្សែនកូវីដ-១៩ គឺ​មាន​ករណី “False Negative” មានន័យថា មាន​អ្នក​ផ្ទុក​មេរោគ​កូវីដ-១៩ មួយ​ចំនួន​តូច ដែល​ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីហ្សែនកូវីដ-១៩ រក​មិន​ឃើញ ហើយ​ចេញ​លទ្ធផល​អវិជ្ជមាន​ទៅ​វិញ។

ទោះ​បី​ជា​បែប​នេះ​ក្តី​ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីហ្សែនកូវីដ-១៩ ទាំង​នោះ គឺ​ជា​ឧបករណ៍​យុទ្ធសាស្ត្រ​ដែល​អាច​ជួយ​កាត់​ផ្តាច់​ខ្សែ​បណ្តាញ​ចម្លង​ជំងឺ​កូវីដ-១៩ ព្រម​ទាំង​មាន​អត្ថប្រយោជន៍​ច្រើន​ទៀត។

អត្ថប្រយោជន៍​ទាំង​នោះ​រួមមាន៖

– ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ ដោយ​មិន​តម្រូវ​ឲ្យ​ឆ្លង​កាត់​មន្ទីរ​ពិសោធន៍

– មាន​តម្លៃ​សមរម្យ​ដែល​អាច​ប្រើប្រាស់​បាន​ទូលំទូលាយ

– មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រក​ឃើញ​មេរោគ​កូវីដ-១៩ បាន​រហ័ស។

តេស្តកូវីដ

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/07/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម