backup og meta

ភ្នំពេញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដហើយ ខណៈតួលេខអ្នកឆ្លងថ្មីនៅតែច្រើន

ភ្នំពេញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដហើយ ខណៈតួលេខអ្នកឆ្លងថ្មីនៅតែច្រើន

ថ្ងៃទី៨ កក្កដា ម្សិល​មិញ​នេះ រាជធានី​ភ្នំពេញ​បាន​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំងកូវីដ-១៩​ ហើយ ដោយ​មាន​អ្នក​ចាក់​សរុប​ប្រមាណ​ជិត​ ២លាន២សែន​នាក់ ខណៈតួលេខ​អ្នក​ឆ្លង​ថ្មីមាន​ប្រមាណ ២០០-៣០០នាក់​ជាង ​ក្នុង១ថ្ងៃ​។

ថ្លែង​ក្នុង​ពិធី​ប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួន ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ក្នុង​ចំណោម​ពលរដ្ឋ ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ពុំ​មាន​នរណា​ម្នាក់​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ។

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា នេះ​ជា​ជោគជ័យ​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ទោះបី​ជា​បច្ចុប្បន្ន​ចំនួន​អ្នក​ឆ្លង​កូវីដ ១៩ នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​២០០-៣០០នាក់​ជាង​ក្នុង ១ថ្ងៃ​ក៏​ពិត​មែន តែ​ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​នោះ​មាន​សុខភាព​មាំមួន ស្ថានភាព​ជំងឺ​មិន​ធ្ងន់ធ្ងរ​ឡើយ ដោយសារ​បាន​ចាក់​វ៉ាក់សាំង​ការពារ​រួចរាល់​ហើយ។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ឯក​ឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង ១លាន៧សែន នាក់​នោះ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ជា​យថាហេតុ ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ ១៩ មិន​ទាន់​ថមថយ​នៅ​ឡើយ។

វ៉ាក់សាំងកូវីដ

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/07/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម