backup og meta

តំណាង WHO បង្ហាញកង្វល់ អំពីការឆ្លងរាលដាលកូវីដនៅកម្ពុជាពុំធូរស្រាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 12, 2021

    តំណាង WHO បង្ហាញកង្វល់ អំពីការឆ្លងរាលដាលកូវីដនៅកម្ពុជាពុំធូរស្រាល

    តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំកម្ពុជា លោក​ជំទាវ​វេជ្ជបណ្ឌិត Li Ailan បាន​លើក​ឡើង​ពី​កង្វល់ អំពី​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​វីរុសកូវីដ-១៩ នៅ​កម្ពុជា ដែលហាក់​ពុំ​​ធូរស្រាល​នៅ​ឡើយ។

    លោកជំទាវ​បាន​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម Twitter ថា ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ថ្មី និង​ស្លាប់​ថ្មី នៅ​សប្តាហ៍​នេះ​នៅ​តែ​បន្ត​កើន​ឡើង បើ​ទោះ​ជា​កម្ពុជា​បាន និង​កំពុង​ប្រយុទ្ធ​នឹង​វីរុសកូវីដ-១៩ យ៉ាង​ស្វិតស្វាញ​យ៉ាង​ណា​ក៏​ដោយ។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា វិធានការ​ការពារ​ដែល​មាន​ស្រាប់​ហាក់​ពុំ​សូវ​មាន​ប្រសិទ្ធភាព ដូច្នេះ​ហើយ​ត្រូវ​តែ​ដាក់​ចេញ​នូវ​វិធានការ​ការពារ​ថ្មីៗ​ជា​បន្ថែម​ទៀត។

    ចំណែក​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​វិញ ក៏​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ខ្លាំង ដែល​កម្ពុជា​អាច​នឹង​ឈាន​ហួស​បន្ទាត់​ក្រហម ក្នុង​ករណី​ដែល​បុគ្គល​មួយ​ចំនួន​នៅ​តែ​មិន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​វិធានការ​ការពារ​ឱ្យ​បាន​ហ្មត់ចត់​ទេ​នោះ។

    គួរ​បញ្ជាក់ថា ស្ថានភាព​ជំងឺ​កូវីដ ១៩ ក្នុង​រយៈពេល​១សប្តាហ៍​កន្លង​ទៅ​នេះ ករណី​ឆ្លង​ក្នុង​រង្វង់​ ជាង៨០០-៩០០នាក់/ថ្ងៃ ឯ​ករណី​ស្លាប់​វិញ​មាន ជាង២០-៣០នាក់/ថ្ងៃ ដែល​តួលេខ​នេះ​ហាក់​ខ្ពស់​ខ្លាំង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម