backup og meta

កំណត់ចំណាំ! រោគសញ្ញាវីរុសកូវីដ-១៩ បំប្លែងថ្មី ទាំង៣ប្រភេទ

កំណត់ចំណាំ! រោគសញ្ញាវីរុសកូវីដ-១៩ បំប្លែងថ្មី ទាំង៣ប្រភេទ

រោគ​សញ្ញា​វីរុស​បំប្លែង​កូវីដ-១៩ អាច​នៅ​មិន​ទាន់​បែងចែក​ឲ្យ​ដាច់​ស្រួល​បួល​ពី​ជំងឺ​កូវីដ ១៩​ ធម្មតា​បាន​នៅ​ឡើយ។ ប៉ុន្តែ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​ពពួក​វីរុស​បំប្លែង​កូវីដ-១៩ លេច​ឡើង​ពេល​ឆ្លង គ្នា​យើង​អាច​កំណត់​ចំណាំ​បាន​ដោយ​ខ្លួន​ឯង។

រោគ​សញ្ញា​វីរុស​បំប្លែង​កូវីដ-១៩ ចំនួន ៣​ធំ​ៗ

១. វីរុស​បំប្លែង​ថ្មី Delta

វីរុស​បំប្លែងថ្មី​ Delta ត្រូវ​បាន​គេ​កំណត់​ដំបូង​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​ខែ​ធ្នូ ឆ្នាំ ២០២០នេះ ហើយ​រក​ឃើញ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​យើង​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២១ ។ វា​មាន​សភាព​ឆ្លង​លឿន និង​មាន​ភាព​កាច​សាហាវ​ជាង​ជំងឺ​កូវីដ-១៩ ធម្មតា បើ​តាម​ការ​សិក្សា​កន្លង​មក​សង្កេត​ឃើញ​ថា រោគ​សញ្ញា​វីរុស​បំប្លែង Delta មាន​ភាព​ខុស​គ្នា​រវាង​អ្នក​ចាក់​វ៉ាក់សាំង​រួច និង​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​នៅ​ពេល​ឆ្លង​វីរុស​បំប្លែង​នេះ​ដូច​ជា៖

  • អ្នក​ចាក់​វ៉ាក់សាំង​រួច៖ ឈឺ​ក្បាល ហៀរ​សម្បោរ កណ្ដាស់ និង​ឈឺ ឬ​រមាស់​ក និង​មិន​សូវ​មាន​រោគ​សញ្ញា​កូវីដ-១៩ ​ធម្មតា​កើត​ឡើង​ទេ​រួម​មាន ហិត​មិន​ដឹង​ក្លិន ញ៉ាំ​មិន​ដឹង​រសជាតិ ក្ដៅ​ខ្លួន និង​ដង្ហក់។
  • អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង៖ ឈឺ​ក្បាល ហៀរ​សម្បោរ ក្ដៅ​ខ្លួន ក្អក​ញឹក​ញាប់ និង​រោគ​សញ្ញា​ដូច​កូវីដ-១៩​ធម្មតា​ផ្សេង​ទៀត។

២. វីរុស​បំប្លែង​ថ្មី Alpha

វីរុស​បំប្លែង​ថ្មី Alpha​ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស ហើយ​វា​ក៏​ជា​ប្រភេទ​វីរុស​បំប្លែង​កូវីដ-១៩ ដែល​អង្គការ​សុខភាព​ពិភពលោក (WHO) ​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​រាលដាល​ខ្លាំង។ ចំពោះ​រោគ​សញ្ញា​របស់​វីរុស​បំប្លែង​ប្រភេទ​នេះ​ដែល​យើង​គួរ​កត់​ចំណាំ​មាន៖

  • គ្រុនក្តៅ (៣៧.៥អង្សាសេ​ឡើង)
  • ឈឺ​ក
  • ដក​ដង្ហើម​ខ្លី
  • ឈឺ​ចុក​ចាប់​លើ​រាងកាយ និង​ឈឺក្បាល
  • មិន​សូវ​ដឹង​រសជាតិ​អាហារ ឬ ច្រមុះ​មិន​សូវ​ដឹង​ក្លិន

៣. វីរុស​បំប្លែង​ថ្មី Beta

វីរុស​កូវីដ-១៩ ​បំប្លែង​ថ្មី​ប្រភេទ​នេះ ​រក​ឃើញ​ជា​លើក​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២០។ ក្នុង​ចំណោម​វីរុស​បំប្លែង​ថ្មី ចំនួន ៤ ប្រភេទ​ដែល​ WHO ព្រួយ​បារម្ភ​ក្នុង​នោះ​ក៏​មាន​វីរុស​បំប្លែង Beta ដែរ។ ចំណែក​រោគ​សញ្ញា​វីរុស​បំប្លែង​ប្រភេទ​នេះ​មាន​ដូច​ជា៖

  • ឈឺ​ក
  • រាគ​រូស
  • ឈឺក្បាល
  • ភ្នែក​ឡើង​ក្រហម
  • អណ្ដាត​លែង​ដឹង​រសជាតិ
  • ច្រមុះ​ហិត​មិន​ដឹង​ក្លិន
  • ឡើង​កន្ទួល​បរិវេណ​ស្បែក
  • ​ម្រាម​ដៃ​ម្រាម​ជើង​ប្រែ​ពណ៌​ខុសប្រក្រតី

យើង​គ្រប់​គ្នា គួរ​តែ​បន្ត​ការពារ​ខ្លួន​ឲ្យ​បាន​ល្អ​ពី​វីរុស​កូវីដ-១៩ ​នេះ មិន​ថា ចាក់​វ៉ាក់សាំង​ហើយ ឬ​មិន​ទាន់​ចាក់​នោះ​ទេ យើង​នៅ​តែ​អាច​ឆ្លង និង​ចម្លង​វីរុស​នេះ​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់​ក្បែរ​ខ្លួន ដូច​នេះ ចាំបាច់​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ ៣កុំ ៣ការពារ។

រោគ​សញ្ញា​វីរុស​បំប្លែង​កូវីដ ១៩

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.everydayhealth.com/coronavirus/why-the-delta-variant-is-a-new-covid-19-threat-and-how-to-stay-safe/

https://www.bhf.org.uk/informationsupport/heart-matters-magazine/news/coronavirus-and-your-health/covid-variant

https://www.who.int/en/activities/tracking-SARS-CoV-2-variants/

កំណែ​ប្រែបច្ចុប្បន្ន

13/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រសួងណែនាំពីវិធីធ្វើតេស្ដរហ័សកូវីដ-១៩ នៅផ្ទះត្រឹមត្រូវដោយខ្លួនឯង

នៅខ្មែរមានអ្នកស្លាប់ដោយសារកូវីដ ២៦នាក់បន្ថែមទៀត តួលេខសរុបកើនជិត ៩០០នាក់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 13, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម