ថ្លែងក្នុងសារពិសេសមួយនៅព្រឹកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កុមារ និងយុវវ័យ ពីអាយុ១២ ដល់១៧ឆ្នាំ នឹងទទួលបានចាក់វ៉ាក់សាំងកូវីដ–១៩ ឆាប់ៗនេះ។
ចំពោះភូមិសាស្ត្រដែលមានអាទិភាពត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យអាយុ ១២-១៧ឆ្នាំ មុនគេនោះ គឺរាជធានីភ្នំពេញ និងខេត្តកណ្តាល បន្ទាប់ទៀតគឺខេត្តព្រះសីហនុ។
“ខ្ញុំសូមអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល ត្រូវត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលខាងមុខនេះ”។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តួលេខកុមារ និងយុវវ័យនៅកម្ពុជា មានប្រមាណ ២លាននាក់ ដែលត្រូវការវ៉ាក់សាំងកូវីដ-១៩ ប្រមាណជា ៤លានដូស្ត។
[embed-health-tool-bmi]