backup og meta

វីរុសបំប្លែង Delta វាយលុកសុខភាពក្រុមមនុស្សទាំងនេះខ្លាំងជាងគេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 22, 2021

    វីរុសបំប្លែង Delta វាយលុកសុខភាពក្រុមមនុស្សទាំងនេះខ្លាំងជាងគេ

    វីរុស​បំប្លែង Delta មាន​សមត្ថភាព​ចម្លង​លឿន និង​គួរ​ឲ្យ​បារម្ភ ព្រោះ​វា​ក៏​អាច​គេច​ពី​ប្រព័ន្ធ​ភាព​ស៊ាំ និង​ក៏​ប្រហែល​ជា​អាច​​មាន​សមត្ថភាព​វាយ​ប្រហារ​ខ្ពស់​ជាង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​ដទៃ​ទៀត​ដែរ។ ទន្ទឹម​នឹង​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​​ថា ដោយសារ​​ភាព​​ឆ្លង រហ័ស​​ ទើប​​វីរុស​បំប្លែង Delta ងាយ​ឆ្លង​ចំពោះ​ក្រុម​មនុស្ស​មួយ​ចំនួន ជាពិសេសអ្នក​ដែល​រស់នៅ​តំបន់​មាន​អត្រា​ចា​ក់វ៉ាក់សាំង កូវីដ-១៩ ទាប។

    យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​ពី​សុខភាព​សាធារណៈ​ចក្រភព​អង់គ្លេស (Public Health England) ឲ្យ​ដឹង​ថា មនុស្ស​វ័យ​ក្មេង (កូន​ក្មេង និង​យុវវ័យ) មិន​ទាន់​ចាក់​វ៉ាក់សាំងកូវីដ ១៩ និង​ចាក់​វ៉ាក់សាំង​មិន​គ្រប់​ដូស (១ដូស) មាន​ហានិភ័យ​ខ្ពស់​ពី​ការ​ឆ្លង​វីរុស​បំប្លែង Delta ខណៈ​​មនុស្ស​វ័យ​ចំ​ណាស់​នៅ​តែ​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​ស្លាប់​ក្រោយ​ឆ្លង​វីរុស​នេះ។

    ចំនួន​ទិន្នន័យ​ចុងក្រោយ​បង្អស់​ពី​ប្រទេស​អង់គ្លេស​មាន​ចំនួន ៩២.០២៩ ករណី​ត្រូវ​បាន​វិភាគ​នៅ​ដើម​ខែ​កុម្ភៈ និង​ពាក់​កណ្ដាល​ខែ​មិថុនា​ហើយ​ត្រូវ​បាន​គេ​សន្មត​ថា​ជា​វីរុស​បំប្លែង Delta។ ក្នុង​ចំណោម​ករណី​ទាំង​នោះ​នៅ​ក្នុង​ក្រុម​មនុស្ស​មិន​ចាក់​វ៉ាក់សាំង ភាគ​ច្រើន​គឺ​ស្ថិត​ក្នុង​ក្រុម​មនុស្ស​អាយុ​ក្រោម​៥០​ឆ្នាំ (៥២ ៨៤៦ ករណី) ហើយ​មាន​តែ ៩៧៦ ករណី​ប៉ុណ្ណោះ​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ។

    ទោះ​យ៉ាង​ជា​ណា​ក៏​ដោយ ទិន្នន័យ​បាន​បង្ហាញ​ថា​មាន​មនុស្ស​ស្លាប់​ចំនួន ១១៧ នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ក្រោយ​ឆ្លង​វីរុស​បំប្លែង Delta ហើយ​ភាគច្រើន​ជា​ក្រុម​មនុស្ស​អាយុ​លើស​ពី​៥០​ឆ្នាំ។ មាន​អ្នក​ស្លាប់​ចំនួន ៨ នាក់​ក្នុង​ចំណោម​អ្នក​មាន​អាយុ​ក្រោម ៥០ ឆ្នាំ​ដែល​មាន ៦ នាក់​ជា​បុគ្គល​មិន​បាន​ចាក់​វ៉ាក់សាំង ហើយ​២ នាក់​ទៀត​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​១​ដូស។

    រឿង​សំខាន់​បំផុត​ដែល​យើង​អាច​ធ្វើ​ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស។  បន្ថែម​ពី​លើ​នេះ យើង​ត្រូវ​ការ​ពារ​ខ្លួន​ឯង​មិន​ថា​ចាក់​វ៉ាក់សាំង​រួច ឬ​មិន​ទាន់​ចាក់​ទេ តាម​គោលការណ៍​ណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល។

    វីរុស​បំប្លែង Delta

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម