ជំងឺកូវីដ-១៩ អាចបណ្ដាលឲ្យមានការរលាក រារាំងមិនអាចឲ្យកោសិកាសួតលូតលាស់ឡើងវិញ ក៏ដូចជាបង្កើនស្លាកស្នាមសួតថែមទៀតផង។ ទោះបីជាសះស្បើយពីជំងឺនេះក្ដី អ្នកជំងឺអាចប្រឈមនឹងផលវិបាកប្រព័ន្ធផ្លូវដង្ហើមរយៈពេលវែង។ យ៉ាងណាមិញ នៅពេលដែលយើងឆ្លងជំងឺកូវីដ-១៩ សួតនឹងផ្ដល់សញ្ញា ក៏ដូចជារោគសញ្ញាដំបូងមួយចំនួនដែលអាចជួយឲ្យយើងកំណត់ពីវត្តមាននៃជំងឺកូវីដ-១៩ ព្រមទាំងចាត់វិធានការប្រឆាំងនឹងវីរុសនេះបានទាន់ពេលវេលា។
រោគសញ្ញាព្រមានមួយចំនួននៃជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងសួត
- រលាកបំពង់ក
- ក្អកស្ងួត
- ឈឺក
- ពិបាកដកដង្ហើមភ្លាមៗ
- ឈឺចាប់ខ្លាំងនៅផ្នែកខាងក្រោមសួត
- ឈឺចាប់នៅក្នុងទ្រូង
ភាពខុសគ្នារវាងសួតមានសុខភាពល្អ និងសួតឆ្លងជំងឺកូវីដ-១៩
បើប្រៀបធៀបទៅនឹងសួតដែលមានសុខភាពល្អ សួតអ្នកជំងឺកូវីដ-១៩ ពោរពេញទៅដោយកោសិកាភាពស៊ាំ ដែលហៅថា Macrophages។ បន្ថែមពីនេះ វីរុសកូវីដមិនត្រឹមតែបំផ្លាញកោសិកា alveolar epithelial ប៉ុណ្ណោះទេ វាក៏ធ្វើឲ្យមានការរលាក ព្រមទាំងបង្អាក់សមត្ថភាពរបស់កោសិកាដែលនៅសល់មិនឲ្យជួសជុលសួតដែលខូចរួចផងដែរ។
អ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩
វីរុសកូវីដ-១៩ អាចឆ្លងចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែយោងតាមការសិក្សាមួយចំនួនបានបង្ហាញថា មនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពដទៃទៀតដូចជា ជំងឺបេះដូង មហារីក និងជំងឺទឹកនោមផ្អែមងាយមានរោគសញ្ញាធ្ងន់ធ្ងរជាងអ្នកដទៃ។
គន្លឹះការពារសួតពីការឆ្លងជំងឺកូវីដ-១៩
សួតជាសរីរាង្គដ៏សំខាន់មួយនៃរាងកាយ ដែលយើងចាំបាច់ត្រូវថែទាំឲ្យបានដិតដល់ ជាពិសេសបន្ទាប់យើងបានឆ្លងជំងឺកូវីដ-១៩។ ដូចនេះ ដើម្បីការពារសួតពីការឆ្លងជំងឺកូវីដ-១៩ គ្នាយើងអាចអនុវត្តតិចនិកទាំងនេះ។
- ធ្វើលំហាត់ប្រាណបែបដកដង្ហើមយឺតៗ
- បញ្ចូលរបបអាហារល្អៗ រួមមានផ្លែចេក ផ្លែប៉ោម ប៉េងប៉ោះ និងទំពាំងបាយជូរ
- សាកល្បងហាត់យូហ្គា រត់តិចៗ ឬហែលទឹកជាដើម។
[embed-health-tool-bmi]