អ្នកជំងឺកូវីដ-១៩ ម្នាក់ បានរត់គេចពីមន្ទីរពេទ្យព្រះអង្គ នៅថ្ងៃទី២៦ កក្កដា ២០២១។ បើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អ្នកជំងឺរូបនោះមានឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បរុសខាងលើធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩ នៅពេលចូលព្យាបាលរបួសនៅមន្ទីរពេទ្យ ព្រះអង្គឌួង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។ដោយសារតែការវះកាត់របួស ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង មួយរយៈពេលខ្លីសិន មុនពេលរៀបចំបញ្ជូនបន្តទៅមណ្ឌលព្យាបាលជំងឺកូវីដ។ ប៉ុន្តែនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះ បាត់ខ្លួនពីមន្ទីរពេទ្យ ព្រះអង្គឌួង និងមិនអាចទាក់ទងបានរហូតដល់ពេលនេះ។
[embed-health-tool-bmi]