backup og meta

ប្រយ័ត្ន! រកឃើញអ្នកឆ្លងវីរុសកូវីដបំប្លែងថ្មី ប្រភេទ Delta ច្រើនករណីក្នុងសហគមន៍

ប្រយ័ត្ន! រកឃើញអ្នកឆ្លងវីរុសកូវីដបំប្លែងថ្មី ប្រភេទ Delta ច្រើនករណីក្នុងសហគមន៍

កន្លង​មក​ប្រទេស​កម្ពុជា​យើង​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta តែ​ក្នុង​ចំណោម​ពលករ​មក​ពី​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។ ប៉ុន្តែ​ពេល​នេះ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន បាន​អះអាង​ថា មេរោគ​កូវីដ-១៩ បំប្លែងថ្មី Delta បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​ជា​បណ្តើរៗ​ហើយ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ក្នុង​សហគមន៍ គឺ​ចេញ​ពី​ការ​ប៉ះពាល់​ជាមួយ​ពលករ ដែល​មាន​មាន​ផ្ទុក​វីរុស​បំប្លែង​ថ្មី​ប្រភេទ Deltaទៅ​ដល់​បងប្អូន​នៅ​ក្នុង​សហគមន៍។

ការ​ឃើញ​វីរុស​បំប្ លែង​ថ្មី​ក្នុង​សហគមន៍នេះ មាន​នៅ​ក្នុង​ខេត្ត​សៀមរាប ដែលមាន​អ្នក​ប៉ះពាល់​ជាមួយ​ពលករ​មក​ពី​ប្រទេស​ថៃ ចំណែក​ខេត្ត​កំពង់ធំ ជា​កម្មករ​ធ្វើការ​នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​ប៉ះពាល់​ជាមួយ​អ្នក​ដំណើរ​ដែល​ចូល​មក​តាម​ច្រក​ព្រំដែនថៃ និង​រក​ឃើញ​ការ​ឆ្លង​ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​នៅ​ខេត្ត​ឧត្តរមានជ័យ​ដល់​ទៅ ៤នាក់។

ដោយ​ឡែក​ក៏​មាន​រក​ឃើញ​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta លើ​បុគ្គល​ដែល​មិន​មាន​ប៉ះពាល់​ជាមួយ​អ្នក​ដំណើរ​ទេ ឬពលករនោះទេ ក្នុង​មាន​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប កំពង់ធំ ឧត្តរមានជ័យ និង​លើ​អាជីវករ​នៅ​ផ្សារ​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែង។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

30/07/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម