backup og meta

មកដឹងពីអ្វីគួរ និងមិនគួរធ្វើ មុន-ក្រោយពេលកូនចាក់វ៉ាក់សាំងកូវីដ-១៩

មកដឹងពីអ្វីគួរ និងមិនគួរធ្វើ មុន-ក្រោយពេលកូនចាក់វ៉ាក់សាំងកូវីដ-១៩

ថ្ងៃទី០១ សីហា ២០២១ នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដល់​កុមារ និង​យុវវ័យ ដែល​មាន​អាយុ​ចាប់​អាយុ ១២ឆ្នាំ ដល់​អាយុ​ក្រោម ១៨ឆ្នាំ នឹង​ចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ។ ដូច​នេះ​ម៉ាក់​ប៉ា​គួរ​ស្វែង​យល់​ពី​អាការៈ និង​របៀប​ថែ​ទាំ​កូន​ៗ​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដើម្បី​ដឹង​ពី​អ្វី​យើង​គួរ​រំពឹង​ទុក និង​អ្វី​យើង​គួរ​ធ្វើ​បើ​អា​អូន​មាន​ផល​រំខាន។

មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ការ​ដែល​ផ្ដល់​វ៉ាក់សាំង​កូវីដ-១៩​ដល់​កុមារ និង​ក្មេង​ៗ​វ័យ​ជំទង់​ គឺជា​មួយ​ជំហាន​ទៀត ការពារ​សុខភាព​ក្មេងៗ​ពី​ការ​ឆ្លង និង​កម្ចាត់​វីរុស​កូវីដ-១៩​ឲ្យ​បាន​លឿន។ មុន​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ម៉ាក់​ប៉ា​គួរ​តែ​ត្រៀម​កូន​ឲ្យ​រៀប​ចំ​ខ្លួន និង​អារម្មណ៍​ជា​មុន​ដោយ​៖

១. និយាយ​ប្រាប់​កូន​ពី​អ្វី​ដែល​នឹងត្រូវកើតឡើង​ពេល​ចាក់​វ៉ាក់សាំង

២. ប្រាប់​គ្រូពេទ្យ​ពី​បញ្ហា​សុខភាព ឬ​អាលែកហ្ស៊ី​ដែល​កូន​មាន

៣. និយាយ​លេង បន្លប់​អារម្មណ៍​កូន​កុំ​ឲ្យ​មាន​ភាព​តាន​តឹង

៤. ឲ្យ​កូន​អង្គុយ​ឲ្យ​ស្រួល​បួល មុន​ពេល​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​អា​អូន​សន្លប់ ឬ​របួស​អំឡុង​ពេល​ចាក់​វ៉ាក់សាំង

៥. ជំរុញ​ឲ្យ​កូន​សង្កេត​មើល​សុខភាព​ខ្លួន​ឯង​ថា​មាន​អ្វី​ប្លែក ឬ​មិន​ស្រួល​ខ្លួន​ត្រង់​ណា ចៀសវាង​អា​អូន​អាលែកហ្ស៊ី និង​ត្រូវ​ការ​ព្យាបាល​ភ្លាមៗ (ក្នុង​អំឡុង​ពេល១៥-៣០​នាទី បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច)។

អាការៈ និង​របៀប​ថែ​ទាំ​កូន​ៗ​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩

ក្រោយ​ចាក់​វ៉ាក់សាំង​រួច កូន​យើង​អាច​បង្ហាញ​អាការៈ​ជា​ផល​រំខាន​ខ្លះ​ៗ ដែល​ជា​សញ្ញា​ធម្មតា​បញ្ជាក់​ថា រាងកាយ​របស់​ពួកគេ​កំពុង​បង្កើត​អង់ទីករ​ការពារ​ដូច​ជា៖

  • លើ​ដៃ​ត្រង់​កន្លែង​ចាក់៖ ឈឺ​ចាប់ ឡើង​ក្រហម ហើម
  • លើ​រាងកាយ៖ ហត់ អស់​កម្លាំង ឈឺ​ក្បាល ឈឺ​សាច់ដុំ ព្រឺ​សម្បុរ ក្ដៅ​ខ្លួន ឬ​ចង្អោរ។

រាល់​អាការៈ​ក្រោយ​ចាក់​វ៉ាក់សាំង​នេះ អាច​បណ្ដាល​ឲ្យ​កូន​យើង​មិន​អាច​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក។ ប្រសិន​បើ​កូន​ឈឺ​ចុក​ចាប់ ឬ​ក្ដៅ​ខ្លួន យើង​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថា យើង​អាច​ផ្ដល់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ឬ​ថ្នាំ​បំបាត់​ក្ដៅ​ខ្លួន​ឲ្យ​កូន​បាន​ដែរ​ឬ​ទេ។

ក្នុង​ករណី កន្លែង​ចាក់​វ៉ាក់សាំង​កូន​ឡើង​រឹង ឬ​ដូច​ពង​បែក យើង​មិន​ត្រូវ​យក​ប្រេង​កូឡា ស្អំ​ទឹកកក ទឹក​ក្ដៅ ឬ​ច្របាច់​វា​ទេ ត្រូវ​ប្រញាប់​យក​កូន​ទៅ​ពេទ្យ។ អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ ម៉ាក់​ប៉ា​ក៏​មិន​ត្រូវ​ផ្ដល់​ថ្នាំបញ្ចុះកម្តៅ​ខ្លួន​ឲ្យ​កូន​មុន​ពេល​ចាក់​វ៉ាក់សាំង​ដែរ យក​ល្អ​ពេលកូន​ក្ដៅ​ខ្លួន​ក្រោយ​ចាក់​វ៉ាក់សាំង ចាំ​ផ្ដល់​ថ្នាំ​ឲ្យ​កូន​។

អាការៈ និង​របៀប​ថែ​ទាំ​កូន​ៗ​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩វ៉ាក់សាំងកូវីដ

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

COVID-19 Vaccines for Children and Teens https://www.cdc.gov/coronavirus/2019-ncov/vaccines/recommendations/adolescents.html

COVID-19 vaccines for kids: What you need to know https://www.mayoclinic.org/diseases-conditions/coronavirus/in-depth/covid-19-vaccines-for-kids/art-20513332

Before, During, and After Shots https://www.cdc.gov/vaccines/parents/visit/before-during-after-shots.html

កំណែ​ប្រែបច្ចុប្បន្ន

30/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច

ព័ត៌មានសំខាន់ៗ​ជុំ​វិញ​វ៉ាក់សាំងអាមេរិក Johnson&Johnson យើង​គួរ​ដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម