ការចាក់វ៉ាក់សាំងតែងមានផលរំខានតិច ឬច្រើន អាស្រ័យទៅក្មេងៗម្នាក់ៗ ហើយក្មេងខ្លះក្រោយចាក់វ៉ាក់សាំងរួច កន្លែងចាក់ថ្នាំនោះទៅជាឡើងដំបៅខ្ទុះ ដែលគេចំណាំហៅថាអាប់សែ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ការចាក់វ៉ាក់សាំងតែងមានផលរំខានតិច ឬច្រើន អាស្រ័យទៅក្មេងៗម្នាក់ៗ ហើយក្មេងខ្លះក្រោយចាក់វ៉ាក់សាំងរួច កន្លែងចាក់ថ្នាំនោះទៅជាឡើងដំបៅខ្ទុះ ដែលគេចំណាំហៅថាអាប់សែ។
លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី នឹងពន្យល់លម្អិតពីផលរំខានផ្សេងៗដែលកើតមានលើក្មេងក្រោយចាក់វ៉ាក់សាំងរួច រួមទាំងមូលហេតុនាំកន្លែងចាក់វ៉ាក់សាំងទៅជាអាប់សែឡើងដំបៅខ្ទុះ។
ផលរំខានស្រាល៖ ផលរំខានស្រាលក្រោយចាក់វ៉ាក់សាំងរួច រួមមាន ក្មេងអាចឈឺនៅកន្លែងចាក់ ហើមនៅកន្លែងចាក់ ក្មេងយំរករឿងខុសធម្មតា ឬក៏អាចក្តៅខ្លួន។
ផលរំខានធ្ងន់ធ្ងរ៖ ចំពោះផលរំខានធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំង រួមមានក្មេងហើមបំពង់ខ្យល់ ពិបាកដកដង្ហើម ប្រកាច់ តែករណីនេះលោកស្រីវេជ្ជបណ្ឌិតថា កម្រកើតមានណាស់។
លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមាររូបនេះបានឲ្យដឹងថា អាប់សែ ជាការបង្ករោគ ការរលាកស្បែក ដែលមានមូលហេតុច្រើន ក្នុងនោះអាចដោយសារការចាក់វ៉ាក់សាំងមិនបានត្រឹមត្រូវ អត់មានអនាម័យ ឬស្បែកអត់ស្អាតពេលចាក់ថ្នាំ មួយទៀតអាចមកពីចាក់ហើយ យករបស់មិនស្អាតមកបិទនៅកន្លែងចាក់ថ្នាំ បង្ករោគទៅជាអាប់សែ។ ចំណុចចុងក្រោយមកពីកូនអាលែកហ្ស៊ីទៅនឹងសារធាតុវ៉ាក់សាំង ពេលចាក់ទៅធ្វើឲ្យហើម កាលណាហើមជាឱកាសបង្កមេរោគ ទៅជារលាក។
– កុំយកដៃទៅស្ទាបអង្អែលកន្លែងចាក់ថ្នាំ
– កុំយកប្រេងកូឡា ឬរបស់ផ្សេងៗទៅលាបកន្លែងចាក់ថ្នាំ
– បើកន្លែងចាក់ថ្នាំមានលេចចេញដូចពងបែក កុំច្របាច់ កុំជោះ ប្រញាប់ទៅពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕