កម្ពុជាបន្តរឃើញវីរុសបំប្លែងថ្មីប្រភេទ Delta ចំនួន ៣៦ករណីបន្ថែមទៀត នៅថ្ងៃទី០៣ សីហា ២០២១នេះ ក្នុងនោះនៅរាជធានីភ្នំពេញមាន ៥នាក់ ជាបុគ្គលិកសុខាភិបាលទាំងអស់។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានវីរុសបំប្លែងថ្មី Delta ទាំង៣៦ករណីនោះ មាននៅរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប និងកំពង់ធំ ដែលក្នុងនោះមានបុគ្គលិកសុខាភិបាលចំនួន ៨នាក់ និងអ្នកភូមិក្នុងសហគមន៍ ២៨នាក់។
– រាជធានីភ្នំពេញ ៥នាក់
– ឧត្តរមានជ័យ ៩នាក់
– សៀមរាប ១៨នាក់
– កំពង់ធំ ៤
គិតចាប់ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី០៣ សីហា ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ Delta លើពលករត្រលប់មកពីប្រទេសថៃ អ្នកដំណើរតាមជើងយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍សរុបចំនួន ២៦០នាក់ ក្នុងនោះមានស្ត្រី ១២៥នាក់។
[embed-health-tool-bmi]