backup og meta

ជំទាវ ឱ វណ្ណឌីន ពន្យល់ពីភាពសាហាវនៃវីរុស Delta ពេលឆ្លងចូលក្នុងខ្លួនមនុស្ស

ជំទាវ ឱ វណ្ណឌីន ពន្យល់ពីភាពសាហាវនៃវីរុស Delta ពេលឆ្លងចូលក្នុងខ្លួនមនុស្ស

Delta ជា​វីរុស​មួយ​ក្នុង​ចំណោម​វីរុស​បំប្លែង ៤ ដែល​អង្គការ​សុខភាព​ពិភព​លោក (WHO) បារម្ភ​ជាង​គេ ហើយមក​ដល់​ពេល​នេះ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​ជាង​២០០ករណី​។

ខណៈ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta កំពុង​វាយ​លុក​ដល់​សហគមន៍​ជា​បណ្តើរ​ហើយ​នោះ លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ពន្យល់ពី​ភាព​សាហាវ​របស់​វីរុស​បំប្លែង​ថ្មី Delta ថា អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​សង្កេត​ឃើញ ពេល​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន កំហាប់​វីរុស Delta ខាប់​ជាង​ប្រភេទ​វីរុស​ផ្សេង​ទៀត។

“ពេល​ឆ្លង​ចូល​ទៅ​កំហាប់​នៅ​ក នៅ​គល់​ច្រមុះ អ៊ីចឹង​បាន​គេ​លូក​ចូល​ទៅ ក្នុង​ពេល​គេ​ធ្វើ​តេស្ត​គេ យក​សម្លី​លូក​ចូល​ទៅ​ក្នុង មិន​មែន​លូក​នៅ​ខាង​ក្រៅ​ទេ ដោយសារ​វា​ចូល​ទៅ វា​ទៅ​នៅ​ក្នុង​នោះ​ឯង”។

លោក​ជំទាវ​បាន​បន្តថា ​ធម្មតា​សួត​មនុស្ស​យើង​មាន​ថង់​តូចៗ​ជា​ច្រើន​សម្រាប់​ទទួល​យក​អុកស៊ីសែន ហើយ​បញ្ចេញ​មក​វិញ​នូវ​ឧស្ម័ន​កាបូនិច ប៉ុន្តែនៅ​ពេល​វីរុស​បំប្លែង Delta ធ្វើ​សកម្មភាព វីរុស​នេះ​វាយ​លុក​ទៅ​ក្នុង​សួត​លឿន ធ្វើ​ឲ្យ​កំហាប់​ទឹក​រម្អិល​ក្នុង​សួត​ទៅ​ជា​ក្រាស់ ស្អិត​ដូច​ជ័រកាវ បិទ​រន្ធ​ផ្លូវ​ដង្ហើម។ នេះ​មាន​ន័យ​ថា នៅ​ពេល​វីរុស​បំប្លែង​ថ្មី Delta ធ្វើ​ប្រតិកម្ម ឬ​បញ្ចេញ​ឥទ្ធិពល ធ្វើ​ឲ្យ​ទឹក​រម្អិល​ដែល​មាន​ក្នុង​សរីរាង្គ ទៅ​ជា​ស្អិត បិទ​លើ​រន្ធ​ថង់​សួត ធ្វើ​ឲ្យ​យើង​ពិបាក​ដង្ហើម ស្ទះ​ដង្ហើម ទៅ​ជា​ត្រដរ​ខ្យល់ ដែលជា​មូលហេតុ​ជំរុញ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​លឿន​បំផុត។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/08/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 04, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម