backup og meta

សម្រេចចាក់វ៉ាក់សាំងដូសទី៣ ដល់ក្រុមប្រឈមជួរមុខនៅតាមព្រំដែន សប្តាហ៍ក្រោយ

សម្រេចចាក់វ៉ាក់សាំងដូសទី៣ ដល់ក្រុមប្រឈមជួរមុខនៅតាមព្រំដែន សប្តាហ៍ក្រោយ

សម្រេច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូសទី៣ ដល់​ក្រុមប្រឈមជួរមុខ​នៅ​តាម​បណ្តាខេត្តជាប់​ព្រំដែនកម្ពុជា-ថៃ នៅ​សប្តាហ៍ទី២ នៃ​ខែសីហានេះ ដោយ​មិន​រង់ចាំ​ដល់​ខែ​កញ្ញា​នោះ​ទេ។ នេះ​បើ​តាម​សារ​សំឡេង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូន​ថ្នាក់​ដឹកនាំ​អភិបាល​ខេត្ត រាជធានី និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​រសៀលនេះ។

“យក​សប្តាហ៍ទី ២ អាចថា ខានស្អែក ឬខានស្អែក ១ ហើយ​ចាប់​អនុវត្ត​ចាក់​ដូសទី៣ ឲ្យ​ផ្នែក​ជួរ​មុខ​តាម​ព្រំដែន​កម្ពុជា-ថៃ ទាំងអស់ ដែល​នៅ​តំបន់​ទទួល​សេវា ព្រោះ​បងប្អូន​ទាំងនេះ នឹង​ទទួល​ហានិភ័យ បន្ទាប់​ពី​បងប្អូន​រាប់​ពាន់​នាក់ វិល​ត្រឡប់​មក​ពី​ប្រទេសថៃ ឬ​អាច​ឡើង​លើស​ពី​ហ្នឹង​ទៅ​ទៀត ហើយ​បងប្អូន​នៅ​ព្រំដែន នឹង​ទទួល​ការ​លំបាក”។

ការ​ចាក់​វ៉ាក់សាំង​ដូសទី៣ ដែល​ជា​ដូស​ជំរុញ​នេះ គឺ​ចាក់​វ៉ាក់សាំង AstraZeneca ដល់​គ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និង​មន្ត្រី​រាជការ​នានា នៅតា​មខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/08/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម