យើងត្រូវដឹងថា ស្ទើរគ្រប់ថ្នាំការពារ ឬវ៉ាក់សាំងសុទ្ធតែមានបង្ហាញផលរំខានមួយចំនួនក្រោយពេលចាក់ ព្រោះវាជាសញ្ញាមួយបង្ហាញថា រាងកាយយើងកំពុងបង្កើតអង់ទីករប្រយុទ្ធប្រឆាំងនឹងវីរុស។ ទន្ទឹមនឹងនេះ នៅពេលយើងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដោយប្រើវ៉ាក់សាំង AstraZeneca រោគសញ្ញានៃផលរំខានមួយចំនួននឹងលេចឡើង ប៉ុន្តែគ្នាយើងមិនចាំបាច់បារម្ភទេ។
រោគសញ្ញានៃផលរំខានវ៉ាក់សាំង AstraZeneca
រោគសញ្ញាទូទៅ
- អស់កម្លាំង
- ជាំ ឈឺ ឬរមាស់ត្រង់មុខម្ជុល
- ឈឺក្បាល
- ឈឺសាច់ដុំ
- ឈឺតាមសន្លាក់
- ចង្អោរ
- ក្ដៅខ្លួន (៣៨ អង្សាសេ ឬលើសនេះ)
រោគសញ្ញាកម្រ
- ឡើងក្រហម ឬហើមត្រង់មុខម្ជុល
- រាករូស
- ក្អួត
- ងងុយគេង
- បាត់បង់ចំណង់អាហារ
- វិលមុខ
- ហើមកូនកណ្ដុរ
- ឡើងកន្ទួល។ល។
ក្នុងករណីដែលគ្នាយើងចាក់វ៉ាក់សាំង AstraZeneca ហើយមានអាការៈក្ដៅខ្លួន យើងអាចប្រើថ្នាំបំបាត់អាការៈក្ដៅខ្លួនដោយគ្មានវេជ្ជបញ្ជាបាន តែត្រូវប្រាកដថា យើងធ្វើតាមការណែនាំដែលមានលើសំបកថ្នាំ ឬការណែនាំរបស់អ្នកជំនាញត្រឹមត្រូវ។ ជាធម្មតា អាការៈក្ដៅខ្លួនក្រោយចាក់វ៉ាក់សាំង វាជាបញ្ហាទូទៅមួយដែលអាចបាត់ទៅវិញដោយឯកឯង ៤៨ម៉ោងក្រោយចាក់វ៉ាក់សាំងរួច។
ផ្ទុយទៅវិញ បើយើងចាក់វ៉ាក់សាំងហើយក្ដៅខ្លួន តែមិនបាត់ទៅវិញក្នុងរយៈពេល ៤៨ម៉ោង ឬលើសនេះ យើងគួរដាក់ខ្លួនដាច់ដោយឡែកពីសមាជិកគ្រួសារ និងអ្នកដទៃ ឬទាក់ទងទៅគ្រូពេទ្យ ឬអ្នកជំនាញ ដើម្បីសួរព័ត៌មាន និងប្រាប់ពីអាការៈដែលយើងមានក្រោយចាក់វ៉ាក់សាំងរួច។
[embed-health-tool-bmi]