backup og meta

ចាក់វ៉ាក់សាំងដូសទី៣ហើយ បើមានអាការៈមួយនេះ ប្រញាប់ទៅជួបពេទ្យបន្ទាន់

ចាក់វ៉ាក់សាំងដូសទី៣ហើយ បើមានអាការៈមួយនេះ ប្រញាប់ទៅជួបពេទ្យបន្ទាន់

ការ​ទូទៅ​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ តែ​ងមាន​ផល​រំខាន​មួយ​ចំនួន ដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ អស់​កម្លាំង ក្អួត ចង្អោរ ជាដើម ដែល​ផល​រំខាន​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ ១ទៅ៣ថ្ងៃ​ យ៉ាងយូរ។

ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​យើង​វ៉ាក់សាំង​កូវីដ-១៩ ពិសេស​ចាក់​ដូស​ទី៣ ដែល​ជា​ដូស​ជំរុញ​នេះ​ ​មាន​អាការៈ​ថប់​ដង្ហើម ឬ​ដក​ដង្ហើម​ខ្លី ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់ កុំ​សំងំ​នៅ​ផ្ទះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកជំទាវ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស។

“វា​អាច​មាន​ករណី​ខ្លះ​ដោយសារ​យើង​មាន​បញ្ហា​នៅ​ក្នុង​ខ្លួន​ស្រាប់ នៅ​ពេល​យើង​ចាក់​វ៉ាក់សាំង យើង​អត់​អី​ទេ គ្រូពេទ្យ​សួរ​នាំ​ហើយ គាត់​ថា​មិន​អី​ទេ អ៊ីចឹង​យើង​អាច​ចាក់​បាន ប៉ុន្តែ​នៅ​ពេល​ខ្លះ ពេល​ចាក់​វ៉ាក់សាំង​ទៅ សរីរាង្គ​យើង​បង្គាប់​បញ្ជា​ទៅ បង្គាប់​មិន​ត្រូវ​គ្នា វា​អាច​ទៅ​ធ្វើអី​មួយ ក៏​យើង​អត់​ដឹង​ដែរ”។ លោក​ជំទាវ​រៀបរាប់។

ទោះ​យ៉ាង​ណា​លោក​ជំទាវ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាលរូបនេះ​ថា ករណី​ដែល​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ហើយ​មាន​អាការៈ​ថប់ ឬ​ពិបាក​ដង្ហើម មាន​តិចតួច​បំផុត ដោយ​ក្នុង​១លាននាក់ មាន​ប្រែហែល​ជា២-៣នាក់​ប៉ុណ្ណោះ នេះ​ជា​ករណី​កម្រ តែ​យើង​ក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​ដែរ។

មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ករណី​ពលរដ្ឋ​ចាក់​វ៉ាក់សាំងកូវីដ-​១៩ ហើយ​មាន​អាការៈ​ថប់​ដង្ហើមនោះ​ដែរ នេះ​បើ​ការ​បញ្ជាក់​របស់​លោក​ជំទាវ ឱ វណ្ណឌីន។

វ៉ាក់សាំងកូវីដ-១៩

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/08/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម