វីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta ពេលនេះបានប៉ះពាល់ដល់ ២៣រាជធានី-ខេត្តហើយ លើកលែងតែ ២ប៉ុណ្ណោះ គឺខេត្តកែប និងក្រចេះ នៅមិនទាន់រកឃើញនៅឡើយ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីបច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី Delta។
យោងតាមលទ្ធផលនៃការវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ តាំងពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី២៤ សីហា ២០២១ នេះ បានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីប្រភេទ Delta សរុបចំនួន ១ ៣២៥នាក់ ក្នុងនោះមានស្ត្រី ៦៥៤នាក់។
ក្នុងនោះចំណោមករណីឆ្លងវីរុសបំប្លែងថ្មីប្រភេទ Delta ទាំងអស់នោះ មានលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់មកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស។
[embed-health-tool-bmi]