ជឿថា គ្នាយើងមួយចំនួនធំច្បាស់ទទួលបានវ៉ាក់សាំងកូវីដទាំង២ដូស និងកំពុងចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ បណ្ដើរៗទៀតហើយ ដើម្បីការពារសុខភាពយើងពីជំងឺកូវីដ-១៩។ សម្រាប់មនុស្សភាគច្រើន វ៉ាក់សាំងដូសទី១ និងទី២ ជាវ៉ាក់សាំង Sinovac ឬ Sinopharm ចំណែកដូសទី៣ អាចជាវ៉ាក់សាំងដដែល ឬ AstraZeneca។ តើរវាងវ៉ាក់សាំងប្រភេទទាំង៣ នេះ ចាក់ហើយមួយណាផ្ដល់ផលរំខានជាង?
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ផលរំខានទូទៅរបស់ វ៉ាក់សាំងកូវីដ Sinovac និង Sinopharm
យោងតាមការរាយការណ៍របស់អ្នកចាក់វ៉ាក់សាំងកូវីដទាំងពីរប្រភេទនេះរួចមក ផលរំខានរបស់វ៉ាក់សាំង Sinovac ឬSinoparm ស្រដៀងនឹងជំងឺផ្ដាសាយដែលអាចបាត់ទៅវិញដោយឯកឯង ដោយមានរោគសញ្ញាដូចជា៖
– ឈឺដៃ
– អស់កម្លាំង ងងុយគេង
– ឈឺក្បាល
– វិលមុខ
– ឈឺសាច់ដុំ
ផលរំខានទូទៅរបស់ វ៉ាក់សាំងកូវីដ AstraZeneca
– អស់កម្លាំង
– ជាំ ឈឺ ឬរមាស់ត្រង់មុខម្ជុល
– ឈឺក្បាល
– ឈឺសាច់ដុំ
– ឈឺតាមសន្លាក់
– ចង្អោរ
– ក្ដៅខ្លួន (៣៨ អង្សាសេ ឬលើសនេះ)
បើតាមបទពិសោធន៍លោក វីរៈ សីហរាជ ជាបុគ្គលិកធនាគារមួយ ដែលបានចាក់ដូសទី១ និងទី២ ជាមួយវ៉ាក់សាំង Sinovac និងដូសទី៣ AstraZeneca ឲ្យដឹងថា អាការៈរបស់ផលរំខានក្រោយចាក់វ៉ាក់សាំងដូសទី១ និងទី២ គ្រាន់តែមានអារម្មណ៍ថាឈឺក្បាល ល្វើយ និងឈឺមុខម្ជុលបន្តិចបន្តួច។ ផ្ទុយទៅវិញ ក្រោយចាក់វ៉ាក់សាំងដូសទី៣រួច បន្ទាប់ពីចាក់បាន ៧-៨ម៉ោង លោកមានអារម្មណ៍ថាព្រឺរងា ស្រកៀរស្បែក ឈឺក្បាលខ្លាំង និងក្ដៅខ្លួនខ្លាំងតែម្ដង ពោលគឺធ្វើទុក្ខខុសពីកាលចាក់លើកទី១ និងទី២។
យ៉ាងណាមិញ វាជារឿងធម្មតាទេ ដែលក្រោយចាក់វ៉ាក់សាំង យើងចេញរោគសញ្ញាផលរំខានដែលវាអាចបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែបើយើងចាក់វ៉ាក់សាំងហើយក្ដៅខ្លួន តែមិនបាត់ទៅវិញក្នុងរយៈពេល ៤៨ម៉ោង ឬលើសនេះ គួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
[embed-health-tool-bmi]