backup og meta

អ្នក​ជំនាញ​បង្ហើប​ថា​ វីរុស​​បំប្លែង​ថ្មីអូមីក្រុង​​មាន​រោគសញ្ញា​​ស្រាល​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 07, 2021

    អ្នក​ជំនាញ​បង្ហើប​ថា​ វីរុស​​បំប្លែង​ថ្មីអូមីក្រុង​​មាន​រោគសញ្ញា​​ស្រាល​​​​​​​​​​​​​​​​​​​​​​​​​

    ​ទោះ​បី​ជា​វីរុស​បំប្លែង​​ថ្មី​ អូមីក្រុង​ឆ្លង​លឿន​ជាង​Deltaក៏​ពិត​មែន​ ប៉ុន្តែ​អង្គការ​​សុខភាព​ពិភព​លោក​ (WHO) ព្រម​ទាំង​អ្នក​ជំនាញ​ខាង​វីរុស​កូវីដ​-១៩​ ជឿ​ជាក់​ថា​ វ៉ារ្យ៉ង់​អូមីក្រុង​មាន​កម្រិត​ស្រាល​ខ្លាំង ហើយ​វីរុស​មួយ​ប្រភេទ​នេះ មិន​បាន​បង្កើន​អត្រា​មរណភាព​​ចំពោះ​អ្នក​ជំងឺ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ឡើយ​។

    បន្ថែម​ពី​នេះ WHOក៏​បាន​អំពាវនាវ​​ឲ្យ​បណ្ដា​ប្រទេស​នានា​ទម្លាក់​ចោល​ការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​ ដោយ​សារ​តែ​របាយការណ៍​កាន់​តែ​ច្រើន​ឡើង​ចេញ​ពី​អាហ្វ្រិក​ខាង​ត្បូង​បង្ហាញ​ថា​ វ៉ារ្យ៉ង់​អូមីក្រុង មិន​មាន​គ្រោះថ្នាក់​ជាង​វ៉ារ្យ៉ង់​Deltaនោះ​ទេ​។ ជាក់​ស្ដែង មិន​ទាន់​មាន​របាយការណ៍​នៃ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ស្លាប់​ដោយ​សារ​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ឡើយ​។

    អ្នក​ជំងឺ​ភាគ​ច្រើន​ ជួប​ប្រទះ​អាការៈ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ​ ចង្អោរ វិល​មុខ និង​អត្រា​ជីពចរ​ខ្ពស់​ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​ និង​គ្រូពេទ្យ​នៅ​ទូទៅ​អាហ្រ្វិក​ខាង​ត្បូង​។

    អូមីក្រុង

    អ្នក​ជំងឺ​រាប់​រយ​នាក់​​នៅ​ទូទាំង​អាហ្វ្រិក​ខាង​ត្បូង​បាន​រាយការណ៍​​ពី​​អាការៈ​ចង្អោរ​ ឈឺ​ក្បាល អស់​កម្លាំង និង​អត្រា​ជីពចរ​ខ្ពស់​ ប៉ុន្តែ​ពុំ​មាន​អ្នក​ជំងឺ​ណា​ម្នាក់​ជួប​ប្រទះ​ការ​បាត់បង់​រសជាតិ​ ឬ​ក្លិន​ ដែល​​ជា​រោគសញ្ញា​​នៃ​វីរុស​បំប្លែង​ថ្មី​ដទៃ​ទៀត​ឡើយ​។

    ជាមួយ​គ្នា​នេះ​ដែរ អ្នក​ជំនាញ​ខាង​វីរុស​ លោក​Marc Van Ranst​ មាន​ប្រសាសន៍​ថា ប្រសិនបើ​វ៉ារ្យ៉ង់​ អូមីក្រុង​​​មាន​រោគសញ្ញា​ស្រាល​ ប៉ុន្តែ​​ឆ្លង​ឆាប់​រហ័ស ​វីរុស​នេះ​អាច​នឹង​ផ្ដល់​ភាព​វិជ្ជមាន​ដល់​យើង​គ្រប់​គ្នា​ទៅ​វិញ។ យ៉ាង​ណា​មិញ លោក​ថា ចាំបាច់​ត្រូវ​តាមដាន​យ៉ាង​ដិតដល់​អំពី​ទិន្នន័យ​អ្នក​ចេញ​​ពី​មន្ទីរពេទ្យ​ទាក់ទង​នឹង​អ្នក​ជំងឺ​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី​ អូមីក្រុង​នៅ​អាហ្វ្រិក​ខាង​ត្បូង និង​ទូទាំង​ពិភពលោក​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម