backup og meta

រោគ​សញ្ញា​មួយចំនួន​​​នៃ​វីរុស​​បំប្លែង​ថ្មី ​អូមីក្រុង គ្រប់គ្នាគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 01, 2021

    រោគ​សញ្ញា​មួយចំនួន​​​នៃ​វីរុស​​បំប្លែង​ថ្មី ​អូមីក្រុង គ្រប់គ្នាគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ វីរុស​បំប្លែង​ថ្មី​ អូមីក្រុង​​អាច​ឆ្លង​ឆាប់​រហ័ស​ជាង​វីរុស​ប្រភេទ​មុន​ៗ​ទៅ​ទៀត​។ ជាក់​ស្ដែង វីរុស​នេះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង​នៅ​អាហ្វ្រិក​ខាង​ត្បូង ហើយ​ឥឡូវ​នេះ​ បាន​រាលដាល​ទៅ​ដល់​ប្រទេស​មួយ​ចំនួន​ផង​ដែរ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​វីរុស​វិវត្តន៍​ រោគសញ្ញា​ទូទៅ​បំផុត​ក៏​មាន​ការ​ប្រែប្រួល​ដូច​គ្នា។

    រោគសញ្ញា​កូវីដ​ថ្មី ដែល​ពាក់ព័ន្ធ​នឹង​វ៉ារ្យ៉ង់​អូមីក្រុង​

    របាយការណ៍​ចុង​ក្រោយ​បំផុត​ពី​អ្នក​ជំនាញ​ បាន​ព្រមាន​ថា​​ អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី អូមីក្រុង​បង្ហាញ​រោគសញ្ញា​ស្រាល​នៃ​ការ​ឆ្លង​ ហើយ​ភាគ​ច្រើន​អ្នក​ជំងឺ​អាច​ជា​សះស្បើយ​ ដោយ​មិន​ចាំបាច់​សម្រាក​នៅ​មន្ទីរពេទ្យ​ឡើយ​។ លោក​Angelique Coetzee ប្រធាន​សមាគម​វេជ្ជសាស្ត្រ​អាហ្រ្វិក​ខាង​ត្បូង​​​ បាន​មាន​ប្រសាសន៍​ថា អ្នក​ជំងឺ​ទាំង​អស់​ដែល​បាន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ មាន​រោគសញ្ញា​​ដូច​ខាង​ក្រោម​៖

  • ​​​​អស់​កម្លាំង​ខ្លាំង​
  • ឈឺ​សាច់ដុំ​កម្រិត​ស្រាល​
  • រមាស់​ក និង​
  • ក្អក​ស្ងួត​
  • ទោះ​ជា​យ៉ាង​ណា​ក្ដី គ្រូពេទ្យ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ គ្រុន​ក្ដៅ​មិន​មែន​ជា​រោគសញ្ញា​ទូទៅ​​បំផុត​សម្រាប់​អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​ឡើយ​។

    កូវីដ

    រោគសញ្ញា​ទូទៅ​នៃ​វីរុស​កូវីដ​-១៩​

    ថ្វីត្បិត​​តែ​​មាន​លេច​ឡើង​រោគសញ្ញា​ថ្មី​ៗ គ្នា​យើង​ក៏​មិន​ត្រូវ​ធ្វេសប្រហែស​នឹង​រោគសញ្ញា​ទូទៅ​នៃ​វីរុស​កូវីដ​ប្រភេទ​មុន​ៗ​ដែរ​ ហើយ​រោគសញ្ញា​ទាំង​នេះ​ មាន​ដូចជា៖

    • គ្រុន​ក្ដៅ​
    • ឈឺ​ក
    • ភ្នែក​ក្រហម​
    • រមាស់​ស្បែក​
    • រាករូស​
    • ឈឺ​ក្បាល​រ៉ាំរ៉ៃ​
    • បាត់បង់​រសជាតិ​ និង​ក្លិន។​

    វ៉ាក់សាំង​អាច​ការពារ​យើង​ពី​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី អូមីក្រុង​នេះ​បាន​ទេ​?

    រហូត​មក​ដល់​ពេល​នេះ វ៉ារ្យ៉ង់​អូមីក្រុង​ គឺ​ជា​វីរុស​បំប្លែង​ថ្មី​បំផុត​នៃ​វ៉ារ្យ៉ង់​កូវីដ​-១៩​ ដែល​ត្រូវ​បាន​គេ​ជឿ​ថា ​មាន​ផ្ទុក​​បម្រែបម្រួល​ប្រូតេអ៊ីន​តោង ​(Spike Protein) ​ចន្លោះ​ពី​៤០​ដល់​៥០​ ស្រប​ពេល​​វ៉ារ្យ៉ង់​Delta មាន​​បម្រែបម្រួល​ប្រូតេអ៊ីន​តោង​ត្រឹម​តែ​១៨​ប៉ុណ្ណោះ ​ដែល​ធ្វើ​ឲ្យ​វីរុស​ថ្មី​នេះ ​អាច​​បង្កើន​ការ​ឆ្លង​ និង​គេច​ចេញ​ពី​ភាព​ស៊ាំ​​​របស់​យើង​បាន​​។ នេះ​មាន​ន័យ​ថា វីរុស​បំប្លែង​ថ្មី​អូមីក្រុង មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​រាលដាល​ឆាប់​រហ័ស​ និង​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​បច្ចុប្បន្ន​ថែម​ទៀត​ផង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម