វីរុសបំប្លែង Omicron កំពុងបន្តរាលដាលនៅក្នុងបណ្ដាប្រទេសមួយចំនួនលើពិភពលោក សូម្បីប្រទេសថៃក្បែរយើងក៏មានយ៉ាងតិចបីករណីនៃវីរុសបំប្លែងថ្មីនេះដែរ។ យ៉ាងណាមិញ បន្ទាប់ពីររកឃើញករណីដំបូងក្នុងប្រទេស គ្រូពេទ្យជំនាញថៃមួយរូបបានណែនាំពីវិធានការការពារខ្លួនពីវីរុសបំប្លែងចុងក្រោយនេះ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
អ្នកជំនាញខាងមេរោគនៃសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ លោកវេជ្ជបណ្ឌិត Yong Poovorawan បានណែនាំតាមរយៈការបង្ហោះសារលើ Facebook ពីវិធានការដែលយើងអាចអនុវត្តដើម្បីត្រៀមការពារខ្លួនពីវីរុសបំប្លែង Omicron ។ វិធានការការពារខ្លួនចម្បងដែលលោកបានណែនាំមានដូចខាងក្រោមនេះ។
១. ចាក់វ៉ាក់សាំង
ត្បិតតែបច្ចុប្បន្នមានវ៉ាក់សាំងច្រើនប្រភេទដែលមានប្រសិទ្ធភាពទប់ស្កាត់នឹងជំងឺកូវីដ-១៩ ប៉ុន្តែអ្នកជំនាញនៅមិនទាន់ដឹងច្បាស់នៅឡើយថាវ៉ាក់សាំងទាំងនោះអាចការពារយើងពីវីរុសបំប្លែង Omicron។ តែថាវ៉ាក់សាំងនៅតែអាចការពារយើងពីការធ្លាក់ខ្លួនឈឺធ្ងន់ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់។ ទិន្នន័យពីអាហ្វ្រិកខាងត្បូងបង្ហាញថា ៩០ ភាគរយនៃអ្នកជំងឺ ឆ្លងវីរុសបំប្លែង Omicron ដែលព្យាបាលក្នុងមន្ទីរពេទ្យមិនបានចាក់វ៉ាក់សាំងនោះទេ ។
២. ធ្វើរោគវិនិច្ឆ័យ
ការឆ្លងគួរតែត្រូវធ្វើរោគវិនិច្ឆ័យយ៉ាងឆាប់រហ័ស ហើយអ្នកជំងឺត្រូវដាក់ឲ្យនៅដាច់ដោយឡែកភ្លាមៗ ដើម្បីគ្រប់គ្រងការចម្លងរាលដាលចូលជាសហគមន៍ ។
៣. ការពារ
យើងគ្រប់រូបគួរតែបន្តប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវវិធានការបង្ការជំងឺកូវីដ ១៩ ដូចជាការលាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត ការពាក់ម៉ាស ពិសេសនោះគឺអនុវត្តវិធានការ ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ឬវីរុសបំប្លែងនានាមកខ្លួនយើងផ្ទាល់ ក៏ដូចជាមនុស្សជាទីស្រលាញ់។
[embed-health-tool-bmi]