backup og meta

ក្រុមមនុស្សទាំងនេះងាយនឹង​ស្ត្រេសខ្លាំងដោយសារព័ត៌មាន COVID-19 នេះជាវិធីដោះស្រាយ

ក្រុមមនុស្សទាំងនេះងាយនឹង​ស្ត្រេសខ្លាំងដោយសារព័ត៌មាន COVID-19 នេះជាវិធីដោះស្រាយ

តាំងពីមាន​ការ​ផ្ទុះ​វីរុស COVID-19 កាល​ពី​ខែ​ធ្នូ​មក និង​មាន​ការ​ឆ្លង​រាតត្បាត​កាន់​តែ​ច្រើន​ឡើង​តាម​បណ្ដាប្រទេសនានាធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំងឡើង។ ជាពិសេស​ការ​ព្រួយ​បារម្ភ​ថា​អាច​នឹង​ឆ្លង​វីរុស​នេះ។ ​ការ​គ្រប់គ្រង​ភាព​ភ័យ​ខ្លាច​​អាច​ជួយ​ដល់​ខ្លួន​យើង​ ​ក៏​ដូចជា​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង។

១. មនុស្សដែល​អាច​មាន​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​ស្ត្រេស​អំឡុងពេល​វីរុស​ COVID-19 រាតត្បាត

  • អ្នក​មាន​វ័យ​ចំណាស់ ឬ​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុងការឆ្លង​ជំងឺ​វីរុស COVID-19
  • កុមារ និង​ក្មេង​វ័យ​ជំទង់
  • ក្រុម​គ្រូពេទ្យ និង​អ្នក​ផ្តល់​សេវាកម្ម​សុខភាព
  • អ្នកដែល​មាន​បញ្ហា​ផ្លូវចិត្ត។

២. ស្ត្រេស​ដែល​អាច​កើត​មាន​អំឡុងពេល​វីរុស​នេះ​រាតត្បាតមាន

  • ភាព​ភ័យខ្លាច​ និង​បារម្ភ​ពីសុខភាព​ផ្ទាល់ខ្លួន រួមទាំង​គ្រួសារផងដែរ
  • ការ​ផ្លាស់ប្តូរ​ទម្លាប់​ការញ៉ាំ និង​ការ​គេង
  • ពិបាក​ក្នុង​ការ​គេង
  • ស្ថានភាព​ជំងឺ​រ៉ាំរ៉ៃ​កាន់តែ​ធ្ងន់ធ្ងរ
  • បង្កើន​ការ​ផឹក​គ្រឿងស្រវឹង ជក់​បារី និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន។

៣. វិធី​ជួយ​ខ្លួនឯង​ក្នុង​ការ​គ្រប់គ្រង​ភាព​តានតឹង

  • បន្ថយ​ការ​មើល ការ​អាន និងការ​ស្តាប់ព័ត៌មាន​អំពី​ជំងឺ​រាតត្បាត​នេះ ជាពិសេស​បន្ថយ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម
  • គួរ​អាន​ព័ត៌មាន និង​វិធី​ការពារ​ពី​ប្រភព​ដែល​គួរ​ឲ្យ​ទុក​ដាក់
  • ថែរក្សា​សុខភាព​ដោយ​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ​ គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​ចៀស​វាង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន
  • ធ្វើ​នូវ​សកម្មភាព​ដែល​អាច​ជួយ​ដល់​ការ​គ្រប់គ្រង​អារម្មណ៍​របស់​យើង
  • និយាយ​ជាមួយ​មនុស្ស​ដែល​យើង​ទុក​ចិត្ត​អំពី​ការ​ព្រួយ​បារម្ភ​របស់​យើង។

សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ពីមុន​មក​គួរ​បន្ត​ការ​ព្យាបាល​ និង​យក​ចិត្ត​ទុក​ដាក់​ទៅ​រោគសញ្ញា​ថ្មីៗដែល​កើតមាន។ 

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.cdc.gov/coronavirus/2019-ncov/prepare/managing-stress-anxiety.html

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម