អ្នកវិទ្យាសាស្ត្រអាមេរិកបានលើកឡើងថាវីរុស COVID-19 នេះមានឱកាសខ្ពស់ក្នុងការកើតមានតាមរដូវ និងបានសង្កត់ធ្ងន់ទៅលើការស្វែងរកវ៉ាក់សាំង និងការព្យាបាលដែលមានប្រសិទ្ធភាពឲ្យបានឆាប់ដើម្បីត្រៀមសម្រាប់ការផ្ទុះឡើងម្ដងទៀត។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អ្នកវិទ្យាសាស្ត្រអាមេរិកបានលើកឡើងថាវីរុស COVID-19 នេះមានឱកាសខ្ពស់ក្នុងការកើតមានតាមរដូវ និងបានសង្កត់ធ្ងន់ទៅលើការស្វែងរកវ៉ាក់សាំង និងការព្យាបាលដែលមានប្រសិទ្ធភាពឲ្យបានឆាប់ដើម្បីត្រៀមសម្រាប់ការផ្ទុះឡើងម្ដងទៀត។
លោក Anthony Fauci អ្នកដឹកនាំការស្រាវជ្រាវពីជំងឺឆ្លងនៅវិទ្យាស្ថានសុខាភិបាលជាតិសហរដ្ឋអាមេរិកបាននិយាយថាវីរុសនេះបានចាប់ផ្តើមកើតមាននៅតំបន់ខាងត្បូងខ្សែអេក្វាទ័រហើយ ដែលកំពុងឈានចូលរដូវរងា។ នៅអាហ្វ្រិកខាងត្បូង និងប្រទេសក្នុងតំបន់ខាងត្បូងអេក្វាទ័រចាប់មានករណីឆ្លងហើយ ខណៈប្រទេសទាំងនេះកំពុងឈានចូលរដូវរងា។ លោកក៏បានបន្តថាប្រសិននេះជាការពិត នោះគេចមិនផុតពីការផ្ទុះវីរុសនេះជាលើកទី២ទេ។ ដូចនេះអ្វីដែលសំខាន់គឺការស្វះស្វែងរកវ៉ាក់សាំង និងធ្វើតេស្ដលើវ៉ាក់សាំងឲ្យបានលឿនដើម្បីត្រៀមខ្លួនសម្រាប់ការផ្ទុះលើកក្រោយ។
លោកក៏បានផ្តល់មតិថាវីរុសនេះនៅក្នុងអាកាសធាតុត្រជាក់ល្អជាងអាកាសធាតុក្ដៅហើយសើម។ ការសន្និដ្ឋាននេះដូចគ្នាទៅនឹងការស្រាវជ្រាវលើកដំបូងរបស់ប្រទេសចិន។ នោះមកពីដំណក់ទឹកចេញផ្លូវដង្ហើមនៅក្នុងខ្យល់អាចនៅបានយូរនៅក្នុងអាកាសធាតុត្រជាក់ និងអាកាសធាតុត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ មូលហេតុចំបងមួយទៀតគឺវីរុសហ្នឹងចុះខ្សោយលឿននៅលើផ្ទៃដែលក្ដៅ នេះអាចមកពីស្រទាប់ខ្លាញ់ព័ន្ធជុំវិញវីរុសនឹងស្ងួតលឿនជាងធម្មតា។ ប៉ុន្តែនេះមិនមែនមានន័យថាវីរុសនេះនឹងមិនឆ្លងទៅមនុស្សទេគ្រាន់តែអត្រាឆ្លងថយចុះប៉ុណ្ណោះ។
បច្ចុប្បន្នមានវ៉ាក់សាំងពីរកំពុងតែធ្វើតេស្ដលើមនុស្ស។ មួយនៅសហរដ្ឋអាមេរិក និងមួយទៀតនៅប្រទេសចិន។ វ៉ាក់សាំងនេះត្រូវការពេលពីមួយឆ្នាំទៅមួយឆ្នាំកន្លះមុននឹងចេញឲ្យប្រើប្រាស់ជាផ្លូវការ។ ក្រៅពីវ៉ាក់សាំង គេក៏កំពុងតេស្ដលើថ្នាំព្យាបាលដែលក្នុងនោះមានដូចជា ថ្នាំប្រឆាំងគ្រុនចាញ់ chloroquine និងhydroxychloroquineជាដើម។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕