brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អូស្រ្តាលីនឹង​មានប្រើឧបករណ៍តេស្តរក COVID-19 ស៊ីពេលតែ១៥នាទី នៅ​សប្ដាហ៍ក្រោយ

ឧបរករណ៍តេស្តឈាម​រកវីរុស COVID-19 ដោយប្រើពេលតែ​១៥នាទី និងតម្លៃធូរថ្លៃ​ផងនោះ​នឹង​ទៅ​ដល់ប្រទេស​អូស្រ្តាលីនៅ​សប្ដាហ៍ក្រោយ។ នេះ​បើតាម​ការ​ផ្សាយ​របស់សារព័ត៌មាន​ 7News នៅថ្ងៃនេះ។

អូស្រ្តាលីនឹង​មានប្រើឧបករណ៍តេស្តរក COVID-19 ស៊ីពេលតែ១៥នាទី នៅ​សប្ដាហ៍ក្រោយ

ឧបករណ៍នេះ​ធ្វើតេស្ត​ដោយ​ប្រើដំណត់ឈាម និង​ចេញ​លទ្ធផល​ត្រឹម​១៥នាទី ខណៈឧបករណ៍មុន​ស៊ីពេលជាង​មួយថ្ងៃ​ ហើយថាឧបករណ៍តេស្តនេះ​មានភាពជាក់លាក់​រហូត​ដល់​៩៥ភាគរយ។ ឧបករណ៍ខាងលើនឹង​ប្រើ​នៅតាម​មន្ទីរពេទ្យ និង​កន្លែងសិក្សាពីជំងឺ សម្រាប់​វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក បន្ទាប់ពីទទួលបាន​ការ​អនុញ្ញាតពី​រដ្ឋបាលគ្រប់គ្រង់បរិក្ខាព្យា​បាលរួចមក​។

ការ​ធ្វើតេស្តចេញពីឧបករណ៍នេះ​ក៏​នឹង​បង្ហាញថា​ក្នុង​ខ្លួន​អ្នកជំងឺមាន​អង់ទីករ​ក្នុង​ឈាម និងមាន​ប្រព័ន្ធភាពស៊ាំប្រឆាំង​វីរុស COVID-19 ដែរឬយ៉ាងណាទៀត​ផង។​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ទូច សុខា · កែ 11/05/2020