អ្នកវិទ្យាសាស្ត្រអូស្ត្រាលីឲ្យដឹងនៅថ្ងៃនេះថា ខ្លួននឹងចាប់ផ្តើមធ្វើតេស្ដវ៉ាក់សាំងការពារជំងឺរបេងទៅលើក្រុមគ្រូពេទ្យដើម្បីមើលថាតើវ៉ាក់សាំងនេះអាចការពារក្រុមគ្រូពេទ្យពីវីរុស COVID-19 បានឬទេ។
ការតេស្ដទៅលើវ៉ាក់សាំង BCG (វ៉ាក់សាំងការពារជំងឺរបេង) នឹងធ្វើឡើងទៅលើក្រុមគ្រូពេទ្យ៤ ០០០នាក់នៅមន្ទីរពេទ្យនៅប្រទេសអូស្ត្រាលី។
អ្នកវិទ្យាសាស្ត្រក៏បានលើកឡើងថាទោះបីជាវ៉ាក់សាំងនេះគឺសម្រាប់ជំងឺរបេង ប៉ុន្តែវ៉ាក់សាំងនេះក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យឆ្លើយតបខ្លាំងទៅនឹងមេរោគ។ ក្រុមអ្នកវិទ្យាសាស្រ្តក៏សង្ឃឹមថាលទ្ធផលនៃការធ្វើតេស្ដលើវ៉ាក់សាំងនេះនឹងជួយកាត់បន្ថយការរាតត្បាតនៃវីរុស COVID-19 ទៅលើក្រុមគ្រូពេទ្យដែលបានចាក់វ៉ាក់សាំងនេះរួច។
លោកស្រីសាស្ត្រាចារ្យ Kathryn North ប្រធានវិទ្យាស្ថាន Murdoch ក៏បានបន្ថែមទៀតថា ការធ្វើតេស្ដវ៉ាក់សាំងនេះអាចនឹងជួយឲ្យដឹងថាតើវ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស COVID-19 ដែរឬអត់។ លោកស្រីក៏សង្ឃឹមថាវ៉ាក់សាំងនេះជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យប្រឆាំងនឹងវីរុស COVID-19 ដើម្បីជួយទប់ស្កាត់ការឆ្លងមុននឹងមានវ៉ាក់សាំងដែលអាចប្រឆាំងនឹងវីរុសនេះ។
គ្រូពេទ្យចំនួន ៤ ០០០នាក់នឹងចាប់ផ្ដើមចូលរួមក្នុងការតេស្ដនេះក្នុងពេលប៉ុន្មានសប្ដាហ៍នេះក្រោយពីមានការអនុញ្ញាតរបស់អាជ្ញាធរសុខាភិបាលជាតិ។ ការធ្វើតេស្ដស្រដៀងនេះដែរក៏បានធ្វើនៅក្នុងប្រទេសហូឡង់ អាល្លឺម៉ង់ និងប្រទេសអង់គ្លេស។
អត្ថបទពាក់ព័ន្ធ៖
- អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ
- ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹងរសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19
- ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន
- សម័យ COVID-19 កំពុងរាតត្បាត ការជួបជុំធំៗនៅប្រទេសខ្លះក៏នៅតែមាន
- អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ
- ថ្នាំប្រឆាំងវីរុសផ្ដាសាយ Avigan មានប្រសិទ្ធភាពព្យាបាលរោគសញ្ញាបង្កដោយវីរុស COVID-19
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]