backup og meta

ការព្យាបាលអ្នកជំងឺ COVID-19 ជា អាស្រ័យលើកត្តា ៣ យ៉ាង

ការព្យាបាលអ្នកជំងឺ COVID-19 ជា អាស្រ័យលើកត្តា ៣ យ៉ាង

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំ​ពាក្យ និង​រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល ​បាន​ថ្លែង ​ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា ​ថា ការ​ព្យាបាល​អ្នក​ផ្ទុក COVID-19 ជា ឬ​មិន​ជា អាស្រ័យ​លើ​កត្តា ៣ យ៉ាង។

១- កត្តា​ខ្លួន​ឯង

បើ​សិន​យើង​អ្នក​ឈឺ មិន​អនុវត្ត និង​ប្រព្រឹត្ត​តាម​បទដ្ឋាន​​របស់​គ្រូពេទ្យ​ទេ​នោះ អ្នក​ជំងឺ​ក៏​មិន​អាច​ជា​បាន​ដែរ បើ​ទោះ​បច្ចេកទេស ឬ​ពេទ្យ​ជំនាញ​ៗ​យ៉ាង​ណា​ក៏​ដោយ។ ឧទាហរណ៍ ពេទ្យ​តម្រូវ​ឲ្យ​លេប​ថ្នាំ តែ​អ្នក​ជំងឺ​មិន​អនុវត្ត ហើយ​មិន​ញ៉ាំ​អាហារ ឬ​អ្វី​ដែល​គ្រូពេទ្យ​បាន​ណែនាំ បែរ​ជា​ធ្វើ​ផ្ទុយ​ទៅ​វិញ នោះ​ក៏​មិន​អាច​ជា​បាន​ដែរ។

២- បច្ចេកវិទ្យា ឬ​បច្ចេកទេស​ក្នុង​ការ​ព្យាបាល

លោក​ជំទាវ​ចង់​សំដៅ​ទៅ​លើ​សម្ភារៈ​បរិក្ខារ​ និង​បច្ចេកវិទ្យា​ក្នុង​ការ​ព្យាបាលអ្នក​ជំងឺ COVID-19 ។

៣- ចំណេះ​ជំនាញ

ចំពោះ​ផ្នែក​ចំណេះ​ជំនាញ​វិញ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា គ្រូពេទ្យ​ខ្មែរ​មាន​ជំនាញ​ពិត​ប្រាកដ ព្រោះ​បើ​ទោះ​ជា​គ្មាន COVID-19 ក៏​កន្លង​មក​គ្រូពេទ្យ​យើង​បាន​ព្យាបាល​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម​ជាច្រើន​ជា​សះស្បើយ​ហើយ។ គ្រូពេទ្យ​ខ្មែរ​មាន​បទ​ពិសោធន៍​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​រលាក​សួត ហើម​សួត ទឹក​ក្នុង​សួត ឬ​អ្នក​មាន​បញ្ហា​សួត​ផ្សេង​ៗ​ទៀត។

អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បន្ត​ទៀត​ថា ក្នុង​ករណី​នេះ​យើង​នឹង​ប្រើ​ចំណេះ​ជំនាញ​កន្លង​មក ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ខ្មែរ​យើង។ ចំពោះ​វីរុស COVID-19 នេះ​ដែរ គ្មាន​នរណា​ហ៊ាន​អះអាង​បែប​ណា​នោះ​ទេ ព្រោះ​វា​មាន​ភាព​ប្រែប្រួល​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

30/03/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម