អាជ្ញាធរចំណីអាហារ និងឱសថ (FDA) អាមេរិកកាលពីថ្ងៃទី១ ខែមេសា បានអនុញ្ញាតឲ្យប្រើប្រាស់តេស្ដរកអង់ទីករ (Antibody test) ដើម្បីដឹងថាអ្នកណាឆ្លងវីរុស COVID-19 និងរកមើលដែរថាអ្នកណាខ្លះអាចមានអង់ទីករការពាររួចហើយ។
ការធ្វើតេស្តនេះគឺប្រើរយៈពេលខ្លី និងប្រើសំណាកឈាមទៅពិនិត្យក្នុងមន្ទីរពិសោធន៍ ដោយមិនបាច់យកសំណាកប្រព័ន្ធផ្លូវដង្ហើមនោះទេ។ តេស្តរកអង់ទីករនេះអាចរកឃើញថាអ្នកណាទើបមានផ្ទុកវីរុស ឬឆ្លងវីរុសយូរហើយ និងអាចដឹងថាអ្នកទាំងនោះមានអង់ទីករប្រឆាំងវីរុសCOVID-19 ដែរឬយ៉ាងណាទៀតផង។
តេស្ដនេះប្រើមធ្យោបាយមួយឈ្មោះ PCR ដើម្បីរកមើល RNA របស់វីរុសនៅក្នុងសំណាកយកពីអ្នកជំងឺហើយតេស្ដនេះអាចរកឃើញអ្នកដែលទើបនឹងឆ្លងវីរុស COVID-19។ ប៉ុន្តែតេស្ដនេះមិនអាចកំណត់អ្នកជាសះស្បើយទេព្រោះពួកគេមិនមាន RNA របស់វីរុសក្នុងរាងកាយទៀតទេ តែអ្នកជាសះស្បើយអាចមានអង់ទីករក្នុងឈាម។
FDA បានអនុញ្ញាតឲ្យប្រើតេស្ដរកអង់ទីករដែលផលិតដោយក្រុមហ៊ុន Cellex ហើយតេស្ដនេះអាចប្រើប្រាស់បានមុននឹងទទួលបានការអនុញ្ញាតពេញលេញ។ តេស្ដរកអង់ទីករនេះត្រូវការសំណាកឈាមមកការវិភាគនៅក្នុងមន្ទីរពិសោធន៍ដែលទទួលបានការអនុញ្ញាត។ តេស្ដនេះត្រូវការពេលតែ១៥ ទៅ២០នាទីនឹងទទួលបានលទ្ធផល។ តេស្ដនេះគឺរកអង់ទីករ២ប្រភេទគឺ immunoglobulin M និង immunoglobulin G។ Immunoglobulin M គឺជាអង់ទីករទីមួយដែលរាងកាយនឹងបង្កើតដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់មេរោគ និងអាចមានក្រោយឆ្លងរយៈពេល២ថ្ងៃ។ ដោយឡែក រាងកាយនឹងបង្កើត immunoglobulin G ក្នុងកម្រិតច្រើននៅក្នុងដំណាក់កាលឆ្លង ជាពិសេសសម្រាប់វីរុស COVID-19នេះ។ ដូចនេះបើលទ្ធផលចេញមកវិជ្ជមាននៃអង់ទីករនេះមានន័យថាអ្នកជំងឺអាចទើបនឹងឆ្លង ឬបានឆ្លងវីរុសនេះហើយ។
ទោះបីជាតេស្ដរកអង់ទីករមានប្រយោជន៍ក្នុងការកំណត់ថាមនុស្សម្នាក់នោះមានវីរុស COVID-19 និងអាចមានអង់ទីករប្រឆាំងវីរុសក៏ដោយ តែនៅមិនច្បាស់ថាមនុស្សម្នាក់នោះមានអង់ទីករពេញលេញ និងអង់ទីករនឹងនៅក្នុងរាងកាយរយៈពេលយូរប៉ុណ្ណានោះទេ។
អត្ថបទពាក់ព័ន្ធ៖
- ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹងរសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19
- ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន
- អាមេរិកនឹងតេស្ដថ្នាំគ្រុនចាញ់មួយប្រភេទ សង្ឃឹមថាអាចបង្ការ COVID-19
- អាមេរិកនឹងប្រើវិធីសាស្រ្តជាង១០០ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19
- អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19
- អាមេរិកនឹងតេស្ដថ្នាំគ្រុនចាញ់មួយប្រភេទ សង្ឃឹមថាអាចបង្ការ COVID-19
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]