ការរក្សាគម្លាតសុវត្ថិភាព (Safe-distancing) ឬគម្លាតសង្គម (Social distancing) ដែលឃ្លាទាំងពីរសំដៅលើអត្ថន័យរួមតែមួយ គឺការរក្សាគម្លាតនៅរយៈចម្ងាយសុវត្ថិភាព ដែលជាចំណុចមួយក្នុងចំណោមវិធានការសំខាន់ៗ ដើម្បីបញ្ជៀស និងការពារខ្លួនពី វីរុស COVID-19។
តាមរយៈអង្គការសុខភាពពិភពលោក បានពន្យល់ពីវិធានការខាងលើ ដូចនេះ៖
រក្សាគម្លាតសុវត្ថិភាព ឬគម្លាតសង្គម
រក្សាចម្ងាយឃ្លាតពីមនុស្សដែលកំពុងរកកណ្តាស់ ឬក្អក យ៉ាងតិច១ម៉ែត្រ។ បើយើងចេញទៅទីខាងក្រៅ នៅទីកន្លែងសាធារណៈ អាចរក្សាគម្លាតឆ្ងាយពីមនុស្សជុំវិញ យ៉ាងតិច ១,៥ម៉ែត្រ។
នៅពេលមាននរណាម្នាក់ក្អក ឬកណ្តាស់ អាចសាចនូវតំណក់សារធាតុរាវតូចៗ ពីច្រមុះ ឬមាត់អ្នកទាំងនោះ ដែលអាចមានផ្ទុកមេរោគ។ ប្រសិនបើយើងនៅក្បែរគ្នាពេក តំណក់ធាតុរាវតូចៗនោះអាចជ្រាបចូលខ្លួនយើង ពេលដកដង្ហើម ដែលក្នុងនោះអាចមានវីរុស COVID-19 ផងដែរ ករណីដែលបុគ្គលជាអ្នកក្អក ឬកណ្តាស់នោះ មានផ្ទុកវីរុសខាងលើ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕