backup og meta

កត្តាប្រាំយ៉ាងនេះ ធ្វើឲ្យអ្នក​ឆ្លង​វីរុស COVID-19 មានស្ថានភាពខុសៗគ្នា

កត្តាប្រាំយ៉ាងនេះ ធ្វើឲ្យអ្នក​ឆ្លង​វីរុស COVID-19 មានស្ថានភាពខុសៗគ្នា

អ្វី​ដែល​ធ្វើ​ឲ្យ​វីរុស COVID-19​កាន់តែ​គួរ​ភ័យខ្លាច និង​ព្រួយបារម្ភ​គឺ​គេ​មិន​ទាន់​ដឹង​ច្បាស់​​ថា​តើ​វីរុស​នឹង​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ម៉េច​ខ្លះ​ដល់​បុគ្គល​នីមួយៗនៅ​ឡើយ​​ទេ។ យោង​តាម​មជ្ឈមណ្ឌល​ប្រឆាំង​វីរុស​នៅ​សហរដ្ឋអាមេរិក ៨៨%​នៃ​អ្នក​ឆ្លង​វីរុស​នេះ​មាន​រោគសញ្ញា​ស្រាល និង​អ្នក​នៅ​សល់​គឺ​ពឹងផ្អែក​ទៅ​លើ​ម៉ាស៊ីន​បញ្ចូល​អុកស៊ីសែន​ដើម្បី​ជំនួយ​ដល់​ការ​ដក​ដង្ហើម។

អ្នកវិទ្យាសាស្ត្រ​បាន​បន្ត​ការ​សិក្សា​ទៅ​លើ​វីរុស​ ហើយ​បាន​ចាប់ផ្តើម​ស្វែងយល់​ទៅ​លើ​ប្រភេទ​មនុស្ស​ដែល​ទទួល​ផល​ប៉ះពាល់​ខ្លាំង។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​កត្តា​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ពី​វីរុស COVID-19

អត្ថបទពាក់ព័ន្ធ៖ ហេតុអីនៅប្រទេសជឿនលឿនមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍?

. កត្តា​អាយុ

អ្នកវិទ្យាសាស្ត្រ​ចិន​ជា​មនុស្ស​ដំបូង​ដែល​កំណត់​ថា​មនុស្ស​អាយុ​ច្រើន​ជាង​៦០ឆ្នាំ​គឺ​មាន​ហានិភ័យ​ខ្ពស់​បំផុត​ក្នុង​ការ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​។ ការសិក្សា​ផ្សេងៗ​គ្នា​ជាច្រើន​បាន​កំណត់​ថា​រោគសញ្ញា​ធ្ងន់ធ្ងរ​មាន​លក្ខណៈ​ខុសគ្នា​បន្តិចបន្តួច ប៉ុន្តែ​សុទ្ធតែ​មាន​បញ្ហា​ពិបាក​ក្នុង​ការ​ដកដង្ហើម​ គ្រុនក្ដៅ និង អាការៈ​ភាន់ភាំង។ ប្រសិន​ជា​មាន​អាការៈ​ធ្ងន់ធ្ងរ អ្នកជំងឺ​ត្រូវការ​ការ​ព្យាបាល​បន្ទាន់។ នៅ​សហរដ្ឋអាមេរិក ៣១៥៩%​នៃ​អ្នក​មាន​អាយុ​ពី​៧៥ទៅ៨៤ឆ្នាំ​គឺមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ដែល​ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​បើ​ធៀប​នឹង​អ្នក​ជំងឺ​អាយុ​ពី២០ទៅ៤៤ឆ្នាំ​មាន​ត្រឹមតែ ១៤២១%។ ដូចនេះ​ហើយ​អ្នក​ស្ថិតនៅ​ក្នុង​ក្រុម​អាយុ​ច្រើន​ជាង​៦០​ឆ្នាំ​ត្រូវ​មាន​ការ​ការពារ​បន្ថែម​ដើម្បី​ការពារ​ការ​ឆ្លង​វីរុស​នេះ។

. កត្តា​វេជ្ជសាស្ត្រផ្សេងៗ

មនុស្ស​ចាស់​ជរា​ភាគច្រើន​គឺ​មាន​បញ្ហា​សុខភាព​ស្រាប់​ដែល​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​វីរុស COVID-19​កាន់តែ​ធ្ងន់ធ្ងរ។ ប៉ុន្តែ​អ្នកទាំងនោះ​​មិន​មែន​ជា​ក្រុម​មនុស្ស​តែ​មួយ​ដែល​អាច​មាន​បញ្ហា​សុខភាព​ស្រាប់​ទេ។​ មនុស្ស​គ្រប់វ័យ​សុទ្ធ​តែ​មាន​បញ្ហាសុខភាព​ដែល​អាច​បង្កើន​ហានិភ័យ​នេះ។

អ្នក​ដែល​មាន​ជំងឺ​បេះដូង ទឹកនោមផ្អែម និងជំងឺមហារីក​អាច​មាន​ភាគរយ​ច្រើន​ក្នុង​ការ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ និង​អាច​ស្លាប់​ផងដែរ ហើយ​ភាគច្រើន​អ្នជំងឺ​​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ។

ម៉្យាងទៀត ជំងឺ​មួយ​ចំនួន​អាច​ធ្វើឲ្យ​ដំណើរ​ការ​សរីរាង្គដូចជា​បេះដូង និង​សរីរាង្គ​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ។ អ្នកជំងឺ​សួត​រ៉ាំរ៉ៃ​ និង​អ្នក​ជក់​បារី​អាច​បង្កើន​ការ​ខូចខាត​សួត និង​ធ្វើឲ្យរោគសញ្ញា​វីរុស COVID-19កាន់តែ​ធ្ងន់ធ្ងរ។

. កត្តា​ហ្សែន

អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ជា​ច្រើន​ក្រុម​បាន​កំពុង​ធ្វើ​ការ​ស្វែង​យល់​បន្ថែម​ថា​តើ​ហ្សែន​អាច​មាន​ឥទ្ធិពល​ដល់​ភាព​ធ្ងន់ធ្ងរ​របស់​វីរុស COVID-19​ ឬទេ។ វីរុស COVID-19 ឆ្លង​ទៅ​មនុស្ស​ដោយ​ភ្ជាប់​ខ្លួន​របស់​វា​ទៅ​នឹង​រ៉េស៊ិបទ័រ​ឈ្មោះ ACE2 ដើម្បី​ប្រើ​ជា​ច្រក​ចូល​ទៅ​ក្នុង​កោសិកា។ ការ​ខុសគ្នា​បន្តិចបន្តួច​នៃ​ហ្សែន​សម្រាប់​រ៉េស៊ិបទ័រ​នេះ​អាច​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​អ្នកជំងឺធ្ងន់ធ្ងរ ឬស្រាល។

ក្រុមអ្នកវិទ្យាសាស្ត្រ​ផ្សេងទៀត​ក៏​បាន​សិក្សា​ទៅ​លើ​ប្រភេទ​ឈាម​ដែល​កំណត់​ដោយ​ហ្សែន​អាច​ផ្លាស់ប្តូរ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញា​វីរុស COVID-19។ ការសិក្សា​លើក​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង​ស៊ិនចិន និង​អ៊ូហាន​ ប្រទេស​ចិន​រកឃើញ​ថា​អ្នក​ជំងឺ​មាន​ឈាម​ប្រភេទ A​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ច្រើន​ជាង​អ្នក​មាន​ឈាម​ប្រភេទ O។ អ្នក​វិទ្យាសាស្ត្រ​ដែល​ធ្វើ​ការសិក្សា​នេះ​បាន​ព្រមាន​ថា​វា​លឿន​ពេក​ហើយ​ក្នុង​ការ​សន្និដ្ឋាន​បែបនេះ។

អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ អ្នកមានឈាមប្រ​ភេទ A ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នក​ផ្សេង

. កត្តា​ភេទ

អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​ចិន​បាន​រកឃើញ​ថា ៥៨%​នៃ​អ្នក​ជំងឺ​ស្នាក់​នៅ​មន្ទីរពេទ្យ​គឺ​ជា​ភេទ​ប្រុស ហើយ​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ីតាលី​មាន​ភាព​អសមតុលុ្យ​ស្រដៀង​ប្រទេស​ចិន​ដែរ។

នេះ​អាច​មក​ពី​ទម្លាប់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​មនុស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​អ្នកទាំងនោះ​​ងាយ​នឹង​ឆ្លង​វីរុស​នេះ។ ប៉ុន្តែ​នេះ​ក៏​អាច​មក​ពី​គេ​ជឿ​ថា​មនុស្ស​ប្រុស​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ និង​មាន​បញ្ហា​សុខភាព​ផ្សេងៗ​ច្រើនជាង​​ជាង​ស្ត្រី។

ប្រព័ន្ធភាពស៊ាំ​របស់ស្ត្រី​អាច​ជា​កត្តាមួយ​ដែរ។ អ្នក​ជំនាញ​យល់ស្រប​ថា​ភាព​ខុសគ្នា​នៃ​ភេទ​ដូចជា​ក្រូម៉ូសូម​ភេទ និង​អរម៉ូន​ភេទ​មាន​ឥទ្ធិពល​លើ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ដើម្បី​ប្រឆាំង​នឹង​មេរោគ។ ស្ត្រី​ជា​ទូទៅ​អាច​បង្កើន​ភាព​ស៊ាំ​ខ្លាំង​ចំពោះការ​ឆ្លង​ និង​ការ​ចាក់​វ៉ាក់សាំង​ផ្សេងៗ។

ការសិក្សា​ទៅលើ​កណ្តុរ​ទាក់ទង​នឹង​វីរុស​កូរ៉ូណា​មុនៗ​បាន​ឲ្យ​ដឹង​ថា​អរម៉ូនអ៊ឺស្ត្រូហ្សែន​អាច​ដើរ​តួនាទី​ជា​អ្នក​ការពារ។ ក្នុង​ការ​សិក្សា​ដដែល​នោះ អ្នកវិទ្យាសាស្ត្រ​សម្គាល់​ថា​ប្រព័ន្ធភាពស៊ាំ​របស់​កណ្តុរ​ឈ្មោល​គឺ​មាន​ការ​ឆ្លើយតប​របស់​ Cytokine មាន​កម្រិត​ខ្លាំង ដែល​អាច​នាំ​អោយ​ជាលិកាសួត​ខូចខាត និង​ធ្វើ​ឲ្យ​ធ្លាយ​សរសៃ​ឈាម​សួត។

. កត្តា​ការ​ចាក់​វ៉ាក់សាំង​ពី​មុន​មក

ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​បាន​សង្កេត​ឃើញថា​ប្រទេស​ដែល​តម្រូវ​ឲ្យ​ប្រជាជន​ខ្លួន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​របេង​គឺ​មាន​ករណី​ឆ្លង​ និង​ស្លាប់​ដោយសារ​វីរុស COVID-19ទាប។ ប្រទេស​ដែល​មាន​ករណី​ឆ្លង​ និង​អ្នក​ស្លាប់​ច្រើន​ដោយសារ​វីរុស COVID-19​ដូចជា​ប្រទេស​អ៊ីតាលី ហូល្លង់ និង​សហរដ្ឋអាមេរិក​គឺ​មិន​មាន​កម្មវិធី​ចាក់​វ៉ាក់សាំង​ជា​សកល​ទេ។

នេះ​មិន​មែន​ជា​លើកដំបូង​ទេ​ដែល​អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​ថា​វ៉ាក់សាំង​ជំងឺ​របេង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ជំងឺ​ក្រៅ​ពី​ជំងឺ​របេង។ វ៉ាក់សាំង​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​មហារីក​ប្លោកនោម​នៅ​ដំណាក់កាល​ដំបូង និង​បង្ការ​ជំងឺ​ឃ្លង់ (leprosy)។ ​ការ​សិក្សា​មួយ​ដែល​មាន​ទាក់ទង​ទៅ​នឹង​វីរុស COVID-19 បាន​រកឃើញ​ថា​វ៉ាក់សាំង​នេះ​អាច​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​​នៃ​ការ​ឆ្លង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាងក្រោម​ដែល​បង្ក​ដោយ​វីរុស។ បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​អូស្ត្រាលី និង​ហូឡង់​កំពុង​ចាប់ផ្តើម​ការ​តេស្ដ​សាកល្បង​ទៅ​វ៉ាក់សាំង​ជំងឺ​របេង​នេះ​ដើម្បី​ដឹង​ថា​តើ​អាច​ការពារ និង​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​វីរុស COVID-19 បាន​ឬ​យ៉ាង​ណា។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://qz.com/1830353/why-covid-19-infections-affect-people-differently/

https://www.medicalnewstoday.com/articles/sex-differences-in-covid-19#Why-are-men-more-likely-to-die?

កំណែ​ប្រែបច្ចុប្បន្ន

21/04/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម