ទោះជាកម្ពុជាមានភាពធូរស្បើយពី COVID-19 យ៉ាងណាក៏ដោយ ក៏ក្រសួងសុខាភិបាលបញ្ជាក់ថា ត្រូវតែប្រកាន់ខ្ជាប់អនាម័យ និងរក្សាគម្លាត ដើម្បីការពារខ្លួនជាប់ជានិច្ច។ ក្នុងនោះដែរលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ បានបញ្ជាក់ថា ត្រូវចៀសវាងទៅកន្លែងទាំង ៤ ទីតាំងនេះ ព្រោះទីនោះមានហានិភ័យឆ្លងខ្ពស់។
សម្រាប់ឡានក្រុងដែលផ្ទុកមនុស្សប្រជ្រៀតគ្នា ពិតជាមានអត្រាឆ្លងខ្ពស់ ព្រោះពេលមានអ្នកក្អក កណ្ដាស់ ហើយគ្មានការការពារត្រឹមត្រូវ។ បើទោះជាគ្មានការបញ្ជាក់ច្បាស់លាស់ពី WHO ថា COVID-19 មិនបានឆ្លងតាមរយៈញើស ក៏ត្រូវតែប្រយ័ត្នកុំឲ្យប៉ះពាល់ញើសអ្នកដទៃដែរ។
ប្រសិនបើនៅតាមផ្សារទំនើប កន្លែងគិតលុយគេតម្រូវឲ្យឈរឃ្លាតពីគ្នា ១ ម៉ែត្រកន្លះ ឬផ្សារខ្លះកំណត់ឲ្យអតិថិជនមានម៉ាស់ពាក់មុននឹងចូល ប៉ុន្តែនៅតាមផ្សារធម្មតាមិនមានការកំណត់ ហើយចូលចិត្តប្រជ្រៀតគ្នា ហើយថែមទាំងចាប់កាន់របស់របរពីម្នាក់ទៅម្នាក់គ្មានការជូតសម្អាត នាំឲ្យងាយឆ្លង COVID-19។
ចំណែកនៅក្នុងទូ ATM វិញក៏ដូចគ្នា ប្រសិនបើមានអ្នកផ្ទុកម្នាក់ក្អក កណ្ដាស់ដោយមិនបានពាក់ម៉ាស់ ឬយកអ្វីខ្ទប់មាត់ច្រមុះ ហើយសំណាកបានខ្ទាតទៅទុំនៅអេក្រង់ ឬក្ដារចុចក្នុងទូ ហើយមានបុគ្គលម្នាក់ទៀតចូលទៅប្រើប្រាស់ និងបានប៉ះពាល់កន្លែងទាំងនោះ ពិតជាអាចឆ្លង។ ដូចនេះបើត្រូវការប្រើប្រាស់ទូ ATM ត្រូវយកអាល់កុលបាញ់កន្លែងយើងត្រូវប៉ះពាល់សិន ហើយបន្ទាប់ពីដំណើរការហើយ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬទឹកជែលលាងដៃ។
៤- បន្ទប់ទឹកសាធារណៈ
ការប្រើប្រាស់បន្ទប់ទឹកសាធារណៈពិតជាមិនមានសុវត្ថិភាពនោះទេ ព្រោះយើងដឹងហើយថា COVID-19 អាចឆ្លងតាមរយៈបង្គន់ ហើយឡាបូលាងសម្អាតដៃ ក៏ងាយចម្លងមេរោគដែរ ប្រសិនបើកន្លែងនោះអ្នកផ្ទុកខាកស្ដោះ ញើសសម្បោរដាក់ ហើយយើងទៅប៉ះពាល់ និងមិនបានលាងស្អាតបានគ្រប់ជ្រុងជ្រោយ ពិតជាគ្រោះថ្នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕