backup og meta

សង្ស័យសម្លៀកបំពាក់មានជាប់​វីរុស COVID-19 តើត្រូវបោកគក់បែបណា?

សង្ស័យសម្លៀកបំពាក់មានជាប់​វីរុស COVID-19 តើត្រូវបោកគក់បែបណា?

បច្ចុប្បន្ន​​មិន​ទាន់​​មាន​ការ​បញ្ជាក់​ទេ​ថា​​វីរុស COVID-19​ អាច​នៅ​លើ​ក្រណាត់ ឬ​សម្លៀកបំពាក់​បាន​យូរ​ប៉ុណ្ណា​នោះ​ តែ​សម្រាប់​សម្លៀកបំពាក់​ដែល​មានជាតិ​​ប្លាស្ទិក ឬ​ជាតិដែក​វីរុស​អាច​រស់​នៅ​បាន​រហូត​ដល់​ទៅ​ច្រើន​ថ្ងៃ។ គ្នាយើងខ្លះ​​​អាចថា​​នឹង​មាន​ការ​បារម្ភ​ពេល​ចេញ​ទៅ​ក្រៅ​ ដោយ​គិតថា​អាចមាន​​វីរុស​តោងជាប់​នៅ​លើ​សម្លៀកបំពាក់​របស់យើង​បាន។

ដូចនេះ​ហើយ​បើសង្ស័យបែបនេះ យើង​​អាច​ការពារ​បាន​ដោយ​ដោះស្បែកជើង ផ្លាស់​សម្លៀកបំពាក់​ថ្មី​ពេល​ទៅ​ដល់​ផ្ទះ​ ក្រោយ​ពេលយើងបាន​ទៅ​កាន់​​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ឬ​កន្លែង​ដែលយើង​ដឹងថា​មាន​អ្នក​ឆ្លងពីមុន​មក។ អ្វីដែល​ត្រូវ​ធ្វើដែរ​នោះគឺត្រូវ​​លាង​សម្អាត​ដៃ។ សម្រាប់​សម្លៀកបំពាក់​ដែល​ពាក់​ទៅ​ក្រៅ​នោះ​ក៏​គួរ​តែ​សម្អាត​ដែរ​ និង​ត្រូវ​ប្រុងប្រយ័ត្ន​ពេល​សម្អាត។ ខាង​ក្រោម​នេះ​ជា​វិធី​បោក​គក់​ដែល​គួរ​អនុវត្ត​ដើម្បី​កម្ចាត់វីរុស​លើសម្លៀក​បំពាក់។

ពេលបោកគក់យើង​ត្រូវ៖

  • កុំ​រលាស់​សម្លៀកបំពាក់​កខ្វក់​ទាំង​នោះ​​មុន​ពេល​បោក​គក់​ចៀសវាង​ការសាយ​ភាយ​នៃ​វីរុស​ក្នុង​ខ្យល់
  • បោកសម្អាត​ជាមួយ​សាប៊ូ និង​ទឹក​ក្ដៅ​ក្នុង​សីតុណ្ហភាព​សមរម្យ​ចន្លោះ ៦០ទៅ៩០​អង្សាសេ តាមការណែនាំ​របស់​អង្គការសុខភាពពិភពលោក។ តែគ្នា​យើង​ក៏ត្រូវដឹងដែរសម្លៀក​បំពាក់​ខ្លះ​បើ​ត្រូវ​សីតុណ្ហភាពក្ដៅអាចនាំឲ្យ​ខូច​បាន អ៊ីចឹង​ត្រូវ​មើល​ថាអាវខោយើង​អាចធន់​នឹង​សីតុណ្ហភាព​ប៉ុន្មាន។​
  • ហាល​សម្លៀកបំពាក់​ឲ្យ​ស្ងួត​ល្អ
  • ពាក់​ស្រោម​ដៃ​ពេល​បោក​គក់ និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូក្រោយ​ពី​ដោះ​ស្រោម​ដៃ
  • បើ​យើង​​មិន​ប្រើ​ស្រោម​ដៃត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ភ្លាម​ក្រោយពី​បោកគក់​រួច
  • លាង​សម្អាត​កន្ត្រក​ដាក់​សម្លៀកបំពាក់​របស់​យើង ឬ​យើង​អាច​ប្រើ​ថង់​ប្លាស្ទិក​ដាក់​សម្លៀកបំពាក់​កខ្វក់មុន​បោកគក់​ ​រួច​បោះថង់នោះចោលឲ្យបាន​ត្រឹម​ត្រូវ​។

ក្នុង​ករណី​យើង​យក​សម្លៀបំពាក់​ទៅ​បោកគក់​នៅ​កន្លែងមាន​ម៉ាស៊ីន​បោកគក់​សាធារណៈ​ យើង​​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នដូចគ្នាដែរ។

យើង​ត្រូវ​អនុវត្តវិធីនេះទាំងដែរ​៖

  • រក្សា​គម្លាត​ពីអ្នក​ដទៃ​យ៉ាង​តិច២ម៉ែត្រ
  • ពាក់​ស្រោមដៃ និង​ចៀសវាង​ការ​ប៉ះពាល់​មុខ​
  • សម្អាត​ម៉ាស៊ីន​បោកគក់​ និង​ម៉ាស៊ីន​សម្ងួត​ដោយ​ទឹក​សម្លាប់​មេរោគ
  • យក​សម្លៀកបំពាក់​មក​បត់​នៅ​ផ្ទះ និងលាងសម្អាតដៃ​ជាមួយ​សាប៊ូ​ក្រោយ​ពី​បត់​រួច
  • លាង​សម្អាត​កន្ត្រក​ដាក់​សម្លៀកបំពាក់ ឬ​ប្រើថង់​រួច​បោះចោលឲ្យ​បាន​ត្រឹម​ត្រូវ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/how-to-disinfect-clothes#how-to-disinfect-clothes

https://www.cdc.gov/coronavirus/2019-ncov/prevent-getting-sick/cleaning-disinfection.html

កំណែ​ប្រែបច្ចុប្បន្ន

23/04/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម