backup og meta

ម៉ាស៊ីនសម្ងួត និងក្រដាសជូតដៃ មួយណា​អាច​កម្ចាស់មេរោគបាន​ល្អជាង?​

ម៉ាស៊ីនសម្ងួត និងក្រដាសជូតដៃ មួយណា​អាច​កម្ចាស់មេរោគបាន​ល្អជាង?​

គ្នា​យើង​ខ្លះ​ក្រោយ​ពី​លាង​ដៃហើយ ​អ្នក​ខ្លះក៏និយម​ប្រើម៉ាស៊ីនសម្ងួត​ដៃ និង​ខ្លះទៀត​ក៏ប្រើក្រដាសជូតដៃវិញ។ តើមួយណាល្អប្រើជាង? ក្រុម​អ្នក​​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​​​បាន​បង្ហាញ​នូវ លទ្ធផល​ស្រាវជ្រាវ​មួយ​​ថា ក្រដាស​​ជូត ដើម្បី​សម្ងួត​ គឺ​ជា​ជម្រើស​ប្រសើរ​ជាង​ ម៉ាស៊ីន​សម្ងួត។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Leeds នៃ​ចក្រភព​អង់គ្លេស បាន​ដាក់​ម៉ាស៊ីន​​អតិសុខុមទស្សន៍​ (មីក្រូស្កូប) ពិនិត្យ​មើល​លើ​ដំណើរ​នៃ​មេរោគ លើ​ម៉ាស៊ីន​​ផ្លុំ​សម្ងួត​ដៃ និង​​ក្រដាស​អនាម័យ​​ជូត​សម្ងួត​ដៃ ក្នុង​បំណង​ប្រៀប​​ធៀប​រក​​ឱ្យ​ឃើញ​ថា តើ​វិធី​សម្ងួត​ដៃ​មួយ​ណា ដែល​​បន្ថយ​ហានិភ័យ​​មេរោគ​បាន​ប្រសើរ​ជាង។

អត្ថបទពាក់ព័ន្ធ

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​​តាម​ដាន​ទៅ​លើ​ អ្នក​ស្ម័គ្រ​ចិត្ត​៤​នាក់ ដោយ​ឲ្យ​អ្នកទាំងនោះលាង​សម្អាត​ដៃ និង​សម្ងួត​ដៃ ដោយ​ប្រើ​​ម៉ាស៊ីន​ផ្លុំ​​សម្ងួត ឬ​ក្រដាស​ជូត​សម្ងួត​តាម​ទម្លាប់​ធម្មតា​របស់​​ខ្លួន។ បន្ទាប់​មក​ អ្នក​ស្រាវជ្រាវ​បាន​​ទៅ​ ប្រមូល​​ទិន្នន័យ​​ ដោយ​ពិនិត្យ​មើល​វត្ថុ និង​កន្លែង​​ដែល​​អ្នក​ស្ម័គ្រ​ចិត្ត​ប៉ះ​ពាល់​ក្រោយ​លាង​សម្អាត​ដៃ​ភ្លាម​ៗ មាន​ទាំង​ ដៃ​ទ្វារ កៅ​អី ទូរសព្ទ​ -ល- បាន​រក​ឃើញ​ថា ការ​សម្ងួត​ដៃ​ដោយ​ម៉ាស៊ីន គឺ​សល់​ហានិភ័យ​មេរោគ​ច្រើន​ជាង ប្រើ​ប្រៀប​នឹង​ការ​សម្ងួត​ដៃ​ដោយ​ក្រដាស​អនាម័យ។

អត្ថបទពាក់ព័ន្ធ

​ករណី​ខាង​លើ លោក​វេជ្ជបណ្ឌិត Graham Wheeler អ្នក​ដឹក​នាំ​ការ​សិក្សា​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ក្រោយ​ការ​ពិនិត្យ​ ក្រុម​ការងារ​ឃើញ​ថា ទោះ​បី​ម៉ាស៊ីន​សម្ងួត និង​​ក្រដាស​ជូត​ដៃ អាច​សម្ងួត​​ដៃ​បាន​ស្ងួត​ដូច​គ្នា ប៉ុន្តែ​យើង​​ពិនិត្យ​ឃើញ​ថា ក្រដាស​ជូត​អនាម័យ គឺ​បាន​បន្ថយ​ហានិភ័យ​មេរោគ​បាន​ល្អ​ប្រសើរ​ជាង ម៉ាស៊ីន​ផ្លុំ​សម្ងួត​ដៃ។ ​​ក្រដាស​​ជូត​គួរ​តែ​មាន នៅ​ជា​មួយ​​ម៉ាស៊ីន​ផ្លុំ​សម្ងួត​​នោះ ពិសេស​នៅ​បន្ទប់​ទឹក​​ទី​សាធារណៈ នៅ​មន្ទីរ​ពេទ្យ ឬ​ហាង​នានា​ជា​ដើម៕

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/paper-towels-hand-dryers

កំណែ​ប្រែបច្ចុប្បន្ន

28/04/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយ Norovirus!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Apr 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម