ជំងឺស្រឡទែន កើតឡើងដោយការឆ្លងវីរុសនៅក្រពេញទឹកមាត់ ដែលមានទីតាំងស្ថិតនៅជិតត្រចៀក។ ជំងឺស្រឡទែន អាចបង្កឲ្យមានកាអារៈហើមនៅត្រង់ក្រពេញទឹកមាត់ម្ខាង ឬទាំងពីរ។
ជំងឺនេះភាគច្រើនត្រូវបានគេឃើញកើតចំពោះមនុស្សគ្រប់វ័យ ចំពោះកម្រិតស្រាលច្រើនកើតលើកុមារ និងសម្រាប់មុស្សធំវិញអាចនឹងឈានដល់អាការៈធ្ងន់ធ្ងរ។
ជំងឺមួយនេះអាចបង្កជាផលវិបាកខ្លះដែរ ដូចជាធ្វើឲ្យពិបាកស្ដាប់ ដែលជានេះករណីធ្ងន់ធ្ងរមួយ តែកម្រនឹងកើតមានដែរ។ យ៉ាងណា ជំងឺស្រឡទែន នៅមិនទាន់មានវិធីសាស្រ្តព្យាបាលជាក់លាក់ណាមួយនៅឡើង។
មូលហេតុបង្ក
ជំងឺស្រឡទែនបណ្ដាលមកពីវីរុស ដែលងាយនឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈទឹកមាត់ដែលមានមេរោគ។ ប្រសិនបើយើងមិនមានភាពស៊ាំខ្លាំង យើងអាចឆ្លងជំងឺនេះដោយតាមរយះការដកដង្ហើមប៉ះតាមតំណក់ទឹកមាត់ដែលខ្ទាតចេញពីអ្នកជំងឺដែលទើបតែកណ្ដាស់ ឬក្អក។ យើងក៏អាចឆ្លងជំងឺនេះពីប្រើប្រាស់ប្រដាប់ប្រើប្រាស់ ឬកែវទឹករួមជាមួយអ្នកដែលមានជំងឺផងដែរ។
រោគសញ្ញា
មនុស្សមួយចំនួនដែលឆ្លងមេរោគនេះអាចនឹងមិនមានចេញរោគសញ្ញា ឬមានរោគសញ្ញាស្រាល។ នៅពេលដែលរោគសញ្ញាវិវដ្ដជាធម្មតាវាលេចចេញប្រហែលពីរទៅបីសប្ដាហ៍បន្ទាប់ពីការប៉ះពាល់នឹងអ្នកដែលមានមេរោគ។
រោគសញ្ញាសំខាន់នៃជំងឺស្រឡទែននោះគឺក្រពេញទឹកមាត់ឡើងហើមដែលវាបណ្ដាលឱ្យថ្ពាល់ឡើងប៉ោង។ សញ្ញានិងរោគសញ្ញាផ្សេងទៀតរួមមាន៖
- មានការឈឺចាប់ក្នុងក្រពេញទឹកមាត់ដែលហើមនៅផ្នែកម្ខាងឬទាំងពីរ
- ឈឺចាប់នៅពេលទំពាឬលេបអាហារ
- គ្រុន
- ឈឺក្បាល
- ឈឺសាច់ដុំ
- ចុះខ្សោយ និងអស់កម្លាំង
- បាត់បង់ចំណង់អាហារ
បើសិនជាគ្នាយើងមានចេញរោគសញ្ញាទាំងនេះ និងសង្ស័យថាជាំងឺស្រឡទែន គួរស្វែងរកជំនួយពីគ្រូពេទ្យ។
ផលវិបាក
ផលវិបាកនៃជំងឺនេះអាចធ្វើឲ្យរីកពងស្វាសទាំងសងខាង និងឈឺចាប់សម្រាប់មនុស្សពេញវ័យ។ មួយវិញទៀត វាក៏អាចប៉ះពាល់ដល់ខួរក្បាលដែរ ដោយសារតែវីរុសនេះបានបង្កការរលាកនៅខួរក្បាល ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។ ក្នុងករណីកម្រខ្លះវីរុសបង្កជំងឺស្រឡទែន ក៏អាចធ្វើឲ្យមានបញ្ហាដល់ការស្ដាប់ បញ្ហាបេះដូង និងរលូតកូនផងដែរ។
[embed-health-tool-vaccination-tool]