backup og meta

មានបញ្ហា​ឈឺ​សន្លាក់​​រដូវរងា ​អនុវត្តតិចនិក​ទាំង៤​នេះ

មានបញ្ហា​ឈឺ​សន្លាក់​​រដូវរងា ​អនុវត្តតិចនិក​ទាំង៤​នេះ

ខណៈ​ពេល​ដែល​អាការៈ​ឈឺ​សន្លាក់​ កើត​ឡើង​ជា​រឿយ​ៗ​ ដោយ​សារ​របួស​ ឬ​​ជា​សញ្ញា​នៃ​​បញ្ហា​សុខភាព​ផ្សេង​ៗ​ ការ​ឈឺ​សន្លាក់​នៅ​រដូវ​រងា ​មាន​ភាព​ខុសគ្នា​​ទាំង​ស្រុង​ ពី​ព្រោះ​វា​កើត​ឡើង​នៅ​ពេល​ដែល​រដូវ​កាល​ផ្លាស់ប្ដូរ​។ ​ការ​ឈឺ​សន្លាក់​​ជា​ទូទៅ​ អាច​កើត​​នៅ​​​ត្រង់​ត្រគាក​ ជង្គង់​ និង​កជើង​ ដែល​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ត្រង់​សន្លាក់ និង​ពិបាក​ធ្វើ​ចលនា​។​ ​ដូចនេះ​ ដើម្បី​ចៀស​ឆ្ងាយ​ពី​អាការៈ​ឈឺ​សន្លាក់​នៅ​រដូវរងា​ ​ចូរ​សាកល្បង​អនុវត្ត​វិធីសាស្ត្រ​ងាយ​ៗ​ខាងក្រោម​នេះ​។

. រក្សា​កម្ដៅ​ក្នុង​ខ្លួន

​​នៅ​រដូវ​រងា​ រាងកាយ​យើង​នឹង​ច្របាច់​ឈាម​កាន់​តែ​ច្រើន​​ឡើង​ទៅ​កាន់​សរីរាង្គ​សំខាន់​ៗ​ ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​នៅ​​ចុង​ដៃ​ចុង​ជើង​របស់​យើង​​តឹង​ណែន។​ ហេតុនេះ​ហើយ​ ការ​រក្សា​កម្ដៅ​​ក្នុង​ខ្លួន​ដោយ​​ពេល​នៅ​​​ខាង​ក្នុង​ផ្ទះ​ ឬ​​នៅ​ក្នុង​បន្ទប់​ការិយាល័យ​ គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​។​ ​ប៉ុន្តែ​ ប្រសិន​បើ​យើង​ចាំបាច់​ត្រូវ​តែ​ចេញ​ទៅ​ខាងក្រៅ​ ចូរ​ស្លៀកពាក់​ឲ្យ​បាន​ក្រាស់ៗ​ ​ដើម្បី​ចៀសវាង​ការ​ឈឺចាប់​​នៅ​ត្រង់​សន្លាក់​។

. បញ្ចេញ​សកម្មភាព​រាងកាយ

កុំ​ឲ្យ​បញ្ហា​ឈឺ​សន្លាក់​ រំខាន​​យើង​​ពី​ការ​​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​សោះ​!​ នៅ​ក្នុង​ករណី ដែល​មាន​​ការ​ឈឺ​ចាប់​ខ្លាំង​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ។​ យ៉ាងណាមិញ​ ​ការ​ធ្វើ​លំហាត់​ប្រាណ​តិចតួច​ ដូចជា​ការ​ពត់​ពែន​ខ្លួន​ប្រាណ ការ​ដើរ​ និង​ការ​លើក​ទម្ងន់។ល។​​ អាច​ធ្វើ​ឲ្យ​សន្លាក់​របស់​យើង​មាន​សុខភាព​ល្អ​ និង​គ្រប់គ្រង​ការឈឺចាប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

ការ​ហាត់​ប្រាណ​ជា​​ទៀងទាត់​ នឹង​ជួយ​រក្សា​ទម្ងន់​របស់​យើង​ឲ្យ​នៅ​ថេរ​ ​ក៏​ដូចជា​​ការពារ​​យើង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​សន្លាក់​​​​ថែម​ទៀត​ផង​។​

. រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ និង​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​

ខ្យល់​ស្ងួត​ និង​អាកាសធាតុ​ត្រជាក់​ អាច​ធ្វើ​ឱ្យ​​យើង​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​នឿយ​ហត់​ និង​រមាស់​ផង​ដែរ​។ ដូច្នេះ​ហើយ​ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ២លីត្រ​នៅ​ក្នុង​មួយ​ថ្ងៃ។​ ​ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​អាច​ញ៉ាំ​ស៊ុប​ និង​ភេសជ្ជៈ​សុខភាព​​មួយ​ចំនួន​ដូចជា​ ទឹក​ដូង​ ​ទឹកដោះគោ​ជូរ​ ឬ​តែ​បៃតង​ជាដើម​។ ចូរ​ចៀសវាង​នូវ​ភេសជ្ជៈ​កំប៉ុង​​ដែល​មាន​ជាតិ​ស្ករ​ច្រើន។​

លើស​​ពី​នេះ​ ចូរ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​​​ចៀស​ផុត​ពី​ជំងឺ​នានា​ ​និង​រក្សា​ផ្នែក​រាងកាយ​យើង​ រួម​ទាំង​សន្លាក់​ និង​សាច់ដុំ​ផង​នោះ​​ ឲ្យ​មាន​សុខភាព​ល្អ​ និង​ដំណើរការ​ប្រកប​​ថាមពល​ក្លៀវក្លា​។​

ឈឺសន្លាក់២

​​​​​​. វីតាមីន D​

​​កម្រិត​វីតាមីន​ D ទាប​ ​អាច​​ធ្វើ​ឲ្យ​យើង​ងាយ​កើត​​បញ្ហា​​ឈឺ​សន្លាក់។​ ​នៅ​រដូវ​រងា​នេះ​ យើង​អាច​នឹង​មាន​បញ្ហា​កង្វះ​វីតាមីន​ D ពី​ប្រភព​ធម្មជាតិ​នោះ​គឺ​ពន្លឺ​ព្រះអាទិត្យ ​ដោយសារ​តែ​​កត្តា​​​ពន្លឺ​ព្រះអាទិត្យ​មិន​គ្រប់គ្រាន់​។ ដូច្នេះ​ហើយ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ អំពី​​​អាហារ​បំប៉ន​ ឬ​អាហារ​ដែល​មាន​ជាតិ​វីតាមីន​ D ​ដែល​ស័ក្ដិសម​បំផុត​របស់​យើង​ ក៏​ដូចជា​ធ្វើ​ឲ្យ​រាងកាយ​យើង​រឹងមាំ​ ​និង​ចៀស​ឆ្ងាយ​ពី​ការ​ឈឺ​សន្លាក់​ផ្សេងៗ​ផង​ដែរ​​។​​​​​​​​​​​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.everydayhealth.com/arthritis/arthritis-pain-relief-for-winter-weather.aspx

​​​​​​​​​​https://www.femina.in/beauty/skin/3-step-relief-for-cold-weather-joint-pains-180036-4.html

 

 

កំណែ​ប្រែបច្ចុប្បន្ន

23/12/2020

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មូលហេតុអ្វីបានជាមាន​បញ្ហាឈឺសន្លាក់? គួរ​ដោះស្រាយ​បែបណា?

មាន​បញ្ហាឈឺសន្លាក់ គួរចៀសវាងអាហារ និងភេសជ្ជៈទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម