ការវាស់កំហាប់ឆ្អឹងធ្វើឱ្យយើងដឹងពីបរិមាណកាល់ស្យូម និងសារធាតុរ៉ែផ្សេងៗទៀតក្នុងឆ្អឹង។ ជា ញឹកញាប់គ្រូពេទ្យវាស់កំហាប់ឆ្អឹងខ្នង និងឆ្អឹងត្រគាក តែពេលខ្លះគ្រូពេទ្យក៏វាស់កំហាប់ឆ្អឹងកំភួនដៃដែរ។ ហេតុអ្វីបានជាយើងត្រូវវាស់កំហាប់ឆ្អឹង?
វាស់កំហាប់ឆ្អឹងធ្វើឡើងដើម្បីអ្វី?
- ដឹងថាយើងមានឆ្អឹងខ្សោយ ឬពុកឆ្អឹង មុន ឬក្រោយពេលយើងបាក់ ឆ្អឹង
- ព្យាករណ៍ពីឱកាសនៃការបាក់ឆ្អឹងរបស់យើងនាពេលអនាគត
- ដឹងពីសភាពកំហាប់ឆ្អឹងរបស់យើង ថាវាមានភាពប្រសើរឡើង កាន់តែអាក្រក់ទៅៗ ឬនៅដដែល
- ដឹងពីប្រសិទ្ធិភាពរបស់ថ្នាំជំងឺពុកឆ្អឹង
អ្នកណាគួរវាស់កំហាប់ឆ្អឹង?
យើងគួរវាស់កំហាប់ឆ្អឹង ប្រសិនបើយើងជាមនុស្សស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖
- ជាស្រ្តីមានវ័យចាប់ពី ៦៥ ឆ្នាំឡើងទៅ
- ជាបុរសមានវ័យចាប់ពី ៧០ ឆ្នាំឡើងទៅ
- ធ្លាប់បាក់ឆ្អឹងបន្ទាប់ពីអាយុ ៥០ ឆ្នាំ
- ដល់វ័យអស់រដូវ
- ជាបុរសអាយុ ៥០-៦៩ ដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹង
- ឈឺឆ្អឹងខ្នង (អាចបណ្តាលមកពីការបាក់ឆ្អឹងខ្នង)
- ស្រុញកម្ពស់ប្រហែល ១,៥ សង់ទីម៉ែត្រ ឬច្រើនជាងនេះក្នុងរយៈពេលមួយឆ្នាំ
- ស្រុញកម្ពស់ប្រហែល ៣,៨ សង់ទីម៉ែត្រ ពីកម្ពស់ដើមរបស់យើង
- លេបថ្នាំប្រឆាំងការរលាក (prednisone) ក្នុងរយៈពេលយូរដែលរំខានដល់ដំណើរការបង្កើតឆ្អឹងឡើងវិញ
ការវាស់កំហាប់ឆ្អឹងធ្វើឱ្យយើងដឹងពីកំហាប់ឆ្អឹងថានៅធម្មតា ឬទាប។ ដូចគ្នាដែរការវាស់កំហាប់ឆ្អឹង គឺជាវិធីតែមួយគត់ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺពុកឆ្អឹង។ បើយើងមានកំហាប់ឆ្អឹងកាន់តែទាប មានន័យថាយើងមានហានិភ័យនៃការពុកឆ្អឹង និងបាក់ឆ្អឹងកាន់តែខ្ពស់។
[embed-health-tool-bmi]